Connect with us

ព័ត៌មានជាតិ

លទ្ធផល​ ៖ អ្នក​ប្រាស្រ័យ​ទាក់ទង​​​ជា​មួយ រដ្ឋមន្ត្រី​ ហុងគ្រី អវិជ្ជមាន​កូវីដ-១៩

បានផុស

នៅ

ថ្នាក់​ដឹកនាំ និង​មន្ត្រីរាជការ នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ ទាំងអស់ ដែល​បាន​ធ្វើតេស្ត​ មាន​លទ្ធផល​ អវិជ្ជមាន​កូវីដ-១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកានេះថា ក្រសួងសុខាភិបាល នឹង​ធ្វើតេស្ត​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ ដែលបាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ម្ដង​ទៀត នៅថ្ងៃទី៥ បន្ទាប់ពីធ្វើតេស្ត ថ្ងៃទី១ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩។

លោកស្រីបានបន្ថែមទៀតថា ចំពោះអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ក្រសួងបានអនុញ្ញាតឲ្យធ្វើ​ចត្តាឡីស័ក នៅតាមអង្គភាព និងនៅតាមលំនៅដ្ឋាន។

​លោកស្រីបានបញ្ជាក់ថា រហូតមកដល់យប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តរកជំងឺ កូវីដ-១៩ ចំពោះអ្នកដែលជាប់ពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ​ចំនួន​៦២៨​នាក់ តែលទ្ធផលតេស្តអវិជ្ជមានទាំងអស់។

សូមបញ្ជាក់ថា លោក ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលទើបបញ្ចប់ដំណើរទស្សនៈកិច្ចនៅកម្ពុជា ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសកូវីដ-១៩ បន្ទាប់ពីទៅដល់ប្រទេសថៃ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការមួយ។

ក្នុងពេលមកកម្ពុជា លោកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា ជាច្រើនដូចជា៖ សម្ដេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការ អន្តរជាតិ , លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ , លោក ប៉ាន សូរ ស័ក្ដិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និង លោក សួស យ៉ា រ៉ា សមាជិក​សភា កម្ពុជា ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម