ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ ចូលមានដល់ថ្នាក់ដឹកនាំនិងពលរដ្ឋទូទាំងប្រទេស
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសូមសេចក្តីសុខសប្បាយជារៀងរហូត ទូទាំងប្រទេស កម្ពុជានៅស្ពានទ័ព និងប្រាសាទព្រហ្មកិល ស្ថិតភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣នេះ។

ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ ក្រុមការងាររបស់ក្រសួងវប្បធម៌វិចិត្រសិល្បៈ មន្រ្តីរាជការជុំវិញខេត្តឧត្តរមានជ័យយ៉ាងច្រើនកុះករ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងតំណែងនាយករដ្ឋមន្ត្រីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា-រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា និងសូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្តន៍។ ជាពិសេស សូមឲ្យដំណើរការនៃការរៀបចំរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីអាណត្តិទី ៧ ដំណើរការទៅដោយរលូន។

គួររំលឹកផងដែរថា ស្ពានទ័ព ឬស្ពានទិព្វនេះ ត្រូវបានសាងសង់ឡើងនៅចុងស.វទី ១២ ក្នុងរាជព្រះបាទជ័យវរ័្មនទី ៧ ស្ថិតនៅលើដងផ្លូវបុរាណមួយ ចេញពីអតីតរាជធានីអង្គរធំ ទៅកាន់រាជធានីភីម៉ាយ (បច្ចុប្បន្ននៅប្រទេសថៃ)។ ស្ពានទ័ព សង់កាត់ស្ទឹងស្រែង ដែលមានបណ្តោយប្រវែង ១៥០ម៉ែត្រ ទទឹងប្រវែង ១៦.៥០ម៉ែត្រ និងកម្ពស់ ១០ម៉ែត្រ។ ស្ពានទ័ពកំពុងប្រឈមនឹងបញ្ហសទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ពិសេសផ្នែកខាងកើត។

អស់រយៈពេលជាច្រើនសតវត្ស សសរស្ពាន ពិសេសផ្នែកខាងកើតបានសឹករេចរិលដោយសារចរន្តទឹកហូរខ្លាំង ក៏ដូចជាទឹកហូរនាំដី និងដើមឈើតូចធំ មកចាក់បន្តលុបសសរស្ពាន រហូតដល់កម្ពស់ ៤ម៉ែត្រ។ លើសពីនេះ ដោយសារតែការដុះព្រៃយ៉ាងក្រាស់ និងខ្វះការថែទាំ ធ្វើឲ្យថ្មភក់ ដងខ្លួននាគ មួយចំនួនត្រូវគេសំលៀងកាំបិត ឬបំបែកជាផ្នែកៗ។

ចំណែកឯប្រាសាទព្រហ្មកិល ត្រូវបានសាងសង់ឡើងនៅលើដីរាបស្មើ ក្បែរផ្លូវបុរាណមួយខ្សែដែលចេញពីរាជធានី អង្គរទៅកាន់ប្រាសាទភិមាយជាប្រាសាទទោល មានប្រាង្គមួយបែរមុខទៅទិសខាងកើតជាសំណង់ស្ថិតនៅក្នុង រជ្ជកាលព្រះបាទេជ័យវរ្ម័នទី ៧ នាចុងសតវត្សទី ១២ និងដើមសតវត្សទី ១៣ ជាប្រាសាទស្ថិតក្នុងរចនាបថបាយ័ន។ សំណង់នេះជាហោបន់ស្រន់របស់សាលាសំណាក់ ឬទីស្នាក់អាស្រ័យរបស់អ្នកដំណើរ ឬហៅម្យ៉ាង ទៀតថា ផ្ទះភ្លើង ឬធម្មសាលា៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


