Connect with us

ព័ត៌មានជាតិ

ស្ត្រី​ជា​កម្មករ​រើស​គ្រាប់ស្វាយ​ចន្ទី​ម្នាក់​ បាន​ពុល​ស្លាប់ ក្រោយខ្នប់​ពង​គីង្គក់​ធ្វើជា​អាហារ​

បានផុស

នៅ

សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​កម្មករ​រើស​គ្រាប់ស្វាយ​ចាន់​ទី ម្នាក់​បាន​អាំង​ខ្នប់​ពង​គីង្គក់​ធ្វើជា​អាហារ​បណ្តាល​ឲ្យ​ពុល​ស្លាប់​អាណោចអាធ័ម​។ ​ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ថ្ងៃ​ទី​០៦​ ខែ​មីនា​ ឆ្នាំ​២០២១ ​ស្ថិតនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បន្ត​ថា សព​ជនរងគ្រោះ​ឈ្មោះ ស្រេង ភារ​ម្យ ភេទ​ស្រី អាយុ​៤០​ឆ្នាំ ស្រុកកំណើត ភូមិ​អណ្ដូង​ឡឹង ឃុំ​ថ្ម​ពួន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង​ង៉​ត ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប មក​ធ្វើការ​ជា​កម្មករ​រើស​គ្រាប់ស្វាយ​ចាន់ទី​ឲ្យ​ឈ្មោះ សុក ហុង កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២១ នៅ​ភូមិ​ត្រពាំង​ថ្ម ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប​។

​សមត្ថកិច្ច​បន្ថែម​ថា នៅ​មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​នាំ​គ្នា​ដើរ​រើស​គ្រាប់ស្វាយ​ចាន់ទី​ឲ្យ​ឈ្មោះ សុក ហុង ជុំគ្នា​នៅ​ពេល​កំពុងតែ​រើស ស្រាប់តែ​ជនរងគ្រោះ​មាន​សភាព​ក្អួតចង្អោរ ខ្លួន​ក៏​នាំ​ជនរងគ្រោះ​មក​ខ្ទម ​ដែល​ពួកគេ​ស្នាក់នៅ ហើយក៏​រាយការណ៍​ប្រាប់​ថៅកែ​ឈ្មោះ​ សុក ហុង ពេលនោះ ថៅកែ​បាន​បបួល​ទៅ​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ប្រាប់​ថា មិន​ទៅ​ទេ​ព្រោះ​ខ្លួន​ប្រហែលជា​ពុល​ពង​គីង្គក់ ព្រោះ​ព្រឹក​មិញ​បាន​ហូប​ខ្នប់​ពង​គីង្គក់​ជាមួយ​បាយ តែ​ពេលនេះ​ក្អួត​ចេញ​មក​អស់ហើយ​សម្រាក​បន្ដិច​លែង​អី​ហើយ​។​ ឃើញ​ដូច​នោះ ឈ្មោះ ឈឿន វ៉ូ​ន បាន​ទៅ​យក​ក្រូចឆ្មារ​មក​ច្របាច់​យក​ទឹក​ដាក់​លាយ​ជាមួយ​ស្ករស​ឲ្យ​ផឹក បន្ទាប់មក​ជន​គ្រោះ​បាន​ទៅ​ដេក​សម្រាក​លើ​ដី​ក្បែរ​គល់​ដូង ចំណែក​ខ្លួន​ក៏​ទៅ​ហៅ​ប្រជា​ការពារ​ភូមិ​ឲ្យ​មក​ជួយ​មើល ពេល​ជនរងគ្រោះ​កំពុងតែ​ដេកៗ ស្រាប់តែ​ជនរងគ្រោះ​មាន​សភាព​ខាំ​សង្កៀរធ្មេញ ហើយ​ដាច់ខ្យល់​ស្លាប់​តែម្ដង ខ្លួន​ក៏បាន​ទូរសព្ទ​ទៅ​ប្រាប់​សាច់ញាតិ​នៅ​ឯ​ស្រុកកំណើត ចំណែក​ថៅកែ ឈ្មោះ សុក ហុង ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ ​សមត្ថកិច្ច​រក​ឃើញ ក្បាល និង​ស្បែក​គីង្គក់​នៅ​លើ​ជ្រញ់ ខ្នប់​ពង​គីង្គក់ (​មាន​ស្នាម​កាច់​ស៊ី​) និង​គីង្គក់​អាំង​ពី​ក្បាល នៅ​លើ​តុ​ក្បែរ​ចង្ក្រាន ការពិនិត្យ​ផ្នែក​ក្បាល​ដងខ្លួន និង​អវយវៈ ពុំ​មាន​ស្លាក​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ហើយ​សាច់ញាតិ​ក៏បាន​សណ្ឋាន​ថា សព​ពិតជា​ស្លាប់​ដោយសារ​ពុល​ពង​គីង្គក់​មែន ហើយក៏​មិនបាន​ប្ដឹង​ទាមទារ​អ្វី​ឡើយ​។​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់​ហេតុ​ប្រគល់​សព​ជូន​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​កុសល

សូមចុចអាន៖ ​អតីត​និវត្តជន​ម្នាក់​ ផ្ទុះ​គ្រាប់​ខ្ទេច​ខ្លួន​ស្លាប់ ខណៈ​ឆ្នៃ​គ្រាប់ ​៦០​ មិល្លីម៉ែត្រ​ទុក​គប់​ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៩ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម