ព័ត៌មានជាតិ
សម្តេចតេជោ ស្នើព្រឹទ្ធសភាប្រញាប់អនុម័ត ច្បាប់មួយនេះ ស្របពេលកូវីដ១៩ កំពុងរីករាលដាលខ្លាំង
ស្របពេលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ ដែលបាននឹងកំពុងរីករាលដាលខ្លាំងឡើងៗនៅកម្ពុជាកាលពីយប់មិញ សម្ដេចតេជោ បានស្នើទៅព្រឹទ្ធសភាឱ្យពិនិត្យលទ្ធភាព អនុម័តសេចក្តីព្រាងច្បាប់ស្តីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”ឆាប់បានចូលជាធរមាន។

សម្ដេចតេជោ មានប្រសាសន៍ថា៖ “ពិតមែនហើយ នៅសល់ច្បាប់មួយដែលព្រឹទ្ធសភាមិនបានទាន់អនុម័ត ខ្ញុំស្នើឯកឧត្ដមប្រធានស្ដីទីព្រឹទ្ធសភា មេត្តាពិនិត្យតើរកវិធីណាដើម្បីឱ្យច្បាប់ដែលសភាបានអនុម័តនោះបានចូលជាធរមាន”។
សម្ដេចតេជោបានលើកអនុសាសន៍ថា៖ “អាចបើកការប្រជុំតាមអនឡាញ ហើយមានការជួបជុំក្នុងទម្រង់ចំនួនមនុស្សតិចដែលអាចធ្វើទៅបាន ព្រោះច្បាប់នេះវាត្រូវការបន្ទាន់”។
សម្ដេចតេជោ បានបញ្ជាក់ថា៖ “យើងមិនអាចប្រើច្បាប់ក្នុងគ្រាមានអាសន្នសម្រាប់សភាពការណ៍នេះទេ តែយើងត្រូវការច្បាប់គ្រប់គ្រងទាក់ទងជាមួយកូវីដ១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត”។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ស្តីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេស។ សេចក្តីព្រាងច្បាប់នេះ មានចំនួន៦ជំពូក និង១៧មាត្រា។ គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់នេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅថ្មីៗនេះហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


