ព័ត៌មានជាតិ
មន្ទីរការងារ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស រួមនឹងសហគ្រាស គ្រឹះស្ថាននៅទូទាំងប្រទេស រៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧
នាចុងសប្តាហ៍កន្លងទៅនេះ គ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមនឹងម្ចាស់ នាយកសហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានប្រារព្ធទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ដើម្បីរួមចំណែកជាមួយពិភពលោកក្នុងការសម្អាតបរិស្ថាន លើកកម្ពស់ការយល់ដឹង និងចូលរួមក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅប្រទេសកម្ពុជា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, រួមនិងសហគ្រាស គ្រឹះស្ថានានានៅក្នុងរាជធានី-ខេត្តទូទាំងប្រទេស បានចូលរួមអនុវត្តយ៉ាងសកម្មក្នុងការចូលរួមរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) ស្របទៅតាមការជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងថ្ងៃប្រាព្វទិវាសម្អាតពិភពលោកលើកទី៧ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការរៀបចំទិវាសម្អាតពិភពលោកលើកទី៧ (7th World Cleanup Day) នេះគឺជាទិវាមួយដ៏ល្អប្រសើរមួយដែលផ្តល់ឱកាសដល់យុវជន សិស្ស និស្សិត និង បុគ្គលិក កម្មករនិយោជិត ចូលរួមដើម្បីបរិស្ថាននៅប្រទេសកម្ពុជា។ ទិវាសម្អាតពិភពលោកលើកទី៧ រៀបចំឡើងស្របទៅ នឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ រួមមាន៖ ភាពស្អាត ភាពបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត កាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍។

បើតាមលោករដ្ឋលេខាធិការ សម្រាប់ការរៀបចំប្រារព្ធទិវានេះផងដែរ អាជ្ញាធរមូលដ្ឋានក៏បានសហការជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬ នាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត រៀបចំទិវាសម្អាតពិភពលោកលើកទី៧នេះ ដោយធ្វើអនាម័យសម្អាតសំរាមដំណាលគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន ដើម្បីធានាបានបរិស្ថាន និងបរិយាកាសនៅកន្លែង ធ្វើការស្អាត បង្កើនប្រសិទ្ធភាព ផលិតភាពការងារ ការរស់នៅស្អាត និងបរិស្ថានបៃតង៕







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


