ព័ត៌មានជាតិ
គណៈបញ្ជាការឯកភាពខេត្តសៀមរាប ដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅព្រំប្រទល់ខេត្តសៀមរាបជាមួយខេត្តកំពង់ធំ
គិតមកទល់ពេលនេះ ស្ថានភាពកូវីដ១៩ កំពុងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនហើយរាជរដ្ឋាភិបាលក៏បានបង្កើនការចាត់វិធានការកម្រិតខ្ពស់បន្ថែមទៀត។

ជាមួយគ្នានេះ ឯកឩត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានសម្រេចដាក់ចេញវិធានការត្រួតពិនិត្យសុខភាពនៅចំណុចព្រំប្រទល់ស្រុកជីក្រែង ខេត្តសៀមរាប និងស្រុកស្ទោង ខេត្តកំពង់ធំ។ ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាព។

ដូចនេះ ចាប់ពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារក៏បានដាក់ដំណើរត្រួតពិនិត្យសុខភាពបឋម និងស្រង់ស្ថិតិនៅចំណុចព្រំប្រទល់នេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ព្រមទាំងណែនាំឲ្យអនុវត្តការស្កែន QR Code Stop COVID-19 “ទប់ស្កាត់ ជំងឺកូនវីដ១៩”ផងដែរ។
សូមបងប្អូនធ្វើដំណើរឆ្លងកាត់ចំណុចនេះ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រុមការងារដែលប្រចាំការនៅទីនោះកុំបីខាន៕
អត្ថបទ ៖ គឿន វេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


