ព័ត៌មានជាតិ
បញ្ហាព្រំដែន នាយករដ្ឋមន្ត្រី ថា ជាការទទួលខុសត្រូវយូរអង្វែង ដោយពុំអាចធ្វើតាមអារម្មណ៍បានឡើយ
ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានអះអាងពីឆន្ទៈមោះមុតរបស់រដ្ឋាភិបាលក្នុងការបន្តរក្សាការពារបូរណភាពទឹកដី តាមរយៈការកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ និងច្បាស់លាស់ជាមួយប្រទេសជិតខាង ដោយមិនឱ្យមានការរំលោភបានជាដាច់ខាត។ បញ្ហាព្រំដែននេះទៀតសោត សម្ដេចនាយករដ្ឋមន្ត្រី ថា ជាការទទួលខុសត្រូវយូរអង្វែង ដោយពុំអាចធ្វើទៅតាមអារម្មណ៍បានឡើយ។

ការថ្លែងអះអាងពីបញ្ហាព្រំដែនម្ដងហើយម្ដងទៀតនេះ គឺជាការឆ្លើយតបទៅនឹងក្រុមនិន្នាការប្រឆាំង ដែលបាននិងកំពុងព្យាយាមយកបញ្ហាព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង ពិសេសការរុញស្ថានការណ៍តាមព្រំដែនរវាងកម្ពុជា និងថៃ ជាអាទិ៍ រឿងព្រំដែនទឹក បញ្ហាកោះគុត និងប្រាសាទតាមាន់ ធ្វើជាប្រធានបទលាបពណ៌ និងចោទប្រកាន់ឱ្យមានការភាន់ច្រឡំលើរាជរដ្ឋាភិបាលកម្ពុជា ដោយចោទថា រាជរដ្ឋាភិបាលព្រងើយកន្ដើយចំពោះបញ្ហានេះ។

តបនឹងការចោទប្រកាន់បែបនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីភាពស្មុគស្មាញពាក់ព័ន្ធនឹងការងារព្រំដែន ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង ដោយសារ កន្លងមក ព្រំដែនកម្ពុជាជាមួយឡាវ និងវៀតណាម នៅតំបន់ខ្លះមិនទាន់មានព្រំដែនរដ្ឋបាលច្បាស់លាស់នៅឡើយដែលបន្សល់ពីសម័យបារាំង។ ចំណែកជាមួយថៃ គឺមានសន្ធិសញ្ញាព្រំដែនឆ្នាំ១៩០៧ ដែលកំណត់ពីព្រំដែនគោករវាងកម្ពុជា និងថៃ តែព្រំដែនទឹក គឺមិនទាន់បានកំណត់នៅឡើយទេ តែបច្ចុប្បន្នកម្ពុជាកំពុងចរចាជាមួយភាគីថៃ។
សម្ដេចធិបតី អះអាងថា ព្រំដែនទឹកកម្ពុជា ពិសេសករណីកោះគុត ក៏ដូចជាតំបន់ត្រួតស៊ីគ្នា គឺមិនទាន់បាត់បង់ទៅភាគីណាមួយ ដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ ដរាបណាការចរចារវាងប្រទេសទាំងពីរពុំទាន់មានការឯកភាពគ្នា។ នាយករដ្ឋមន្ត្រីកម្ពុជា ថា មន្ត្រីជំនាញព្រំដែនកម្ពុជា និងថៃ កំពុងចរចាតាមយន្តការដែលមានស្រាប់ដោយសន្តិវិធី ហើយគ្មានភាពចាំបាច់ត្រូវប្ដឹងទៅតុលាការអន្តរជាតិឡើយ។

ថ្លែងចេញពីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានាក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសធានារក្សាការពារមិនឱ្យមានការរំលោភបំពានបានជាដាច់ខាតលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ក៏ប៉ុន្តែរបៀបធ្វើការរបស់រាជរដ្ឋាភិបាល គឺផ្អែកលើយន្តការច្បាស់លាស់ ដោយឈរទៅលើគោលការណ៍បច្ចេកទេស ជាជាងការប្រើកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នា ដូចដែលក្រុមប្រឆាំងកំពុងជំរុញឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


