ព័ត៌មានជាតិ
អាជ្ញាធរទុកពេល ១០ ថ្ងៃឲ្យពលរដ្ឋរុះរើផ្ទះ ប៉ះពាល់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)
លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងថា អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋរស់នៅក្នុងភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យដែលប៉ះពាល់គម្រោងធ្វើស្ពានឆ្លងកាត់ទន្លេបាសាក់ មេត្តារួសរាន់ក្នុងការរុះរើផ្ទះក្នុងអំឡុងពេល ១០ ថ្ងៃគិតចាប់ពីថ្ងៃទី ៦ ខែវិច្ឆិកា នេះទៅ។

លោក ជា សុខៃ បានឲ្យដឹងថា បច្ចុប្បន្នការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ បានដំណើការសាងសង់នៅលើផ្ទៃទឹកនិងបន្តមកឆ្លងកាត់ផ្លូវជាតិលេខ ២ ឆ្ពោះមកភូមិព្រែកតាឡុង ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយប៉ះចំលំនៅដ្ឋានពលរដ្ឋចំនួន ៦៩ ដីឡូត៍និងខ្នងផ្ទះ។


«ចំពោះដីនិងផ្ទះដែលប៉ះពាល់ ក៏ទទួលបានសំណងពីរដ្ឋ ដូច្នេះពេលផុតបុណ្យអុំទូកដល់ពេលបើកការដ្ឋានសាងសង់ស្ពានប៉ែកដីគោកហើយ។ ដូច្នេះសូមបងប្អូនរូតរះរុះរើឲ្យទាន់ពេល ដើម្បីឲ្យការសាងសង់បានរួចរាល់តាមការគ្រោងទុក»។ នេះបើតាមលោក ជា សុខៃ។
គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន ១៤, ៥០%។
ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលចំណាយថវិកាសរុបប្រមាណ ៦០,២ លានដុល្លារអាមេរិក។ គម្រោងស្ពានដែលប្រើប្រាស់ឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅពេលសាងសង់រួចនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


