សេដ្ឋកិច្ច
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តម្លៃ ៦០ លានដុល្លារសម្រេចបានជាង ១១ ភាគរយ
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបានការសាងសង់ ១១,៥០ ភាគរយ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ ២០២៤។ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់នេះ បានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤។

សសរគ្រឹះ៣៦ដើម បានចាក់បេតុងរួចរាល់ ក្នុង១៥៦ដើម នៃសរសរគ្រឹះ និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ដែលបច្ចប្បន្នសម្រេចបាន ៦ ក្នុងចំណោម ២០ ជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។
គម្រោងស្ថាបនាស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសាងសង់ឡើងដោយចាយថវិកាប្រមាណ ៦០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយឥណទានសម្បទានពីប្រទេសចិន។

គម្រោងស្ពានឆ្លងទន្លេបាសាក់-ចាក់អង្រែក្រោម មានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ,ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោងដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


