Connect with us

ព័ត៌មានជាតិ

ទូក ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងខេត្តបន្ទាយមានជ័យ ធ្វើពិធី​ក្រុង​ពាលី​ដើម្បីត្រៀមទៅ​ប្រកួត​ថ្នាក់ជាតិនៅរាជធានីភ្នំពេញ

បានផុស

នៅ

នៅសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ រដ្ឋបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អ៊ុំ រាត្រី​ អភិបាល​ខេត្ត​​ លោកអភិបាលរងស្រុក កងកម្លាំងទាំង៣ ប្រភេទ អាជ្ញាធរ សមត្ថកិច្ច និងពលរដ្ឋអ្នកគាំទ្រជាច្រើនាក់បានចូលរួមពិធីសែនក្រុងពលីប្រោះព្រំលើករាសីដល់ចំណុះទូក ង ឈ្មោះ សុវណ្ណរាជសីហ៍ បារមីបន្ទាយមហានគរ មានចំណុះ ៧៦នាក់ ជាទូកជាប់លេខ១ នៅក្នុងវត្តគយម៉ែង​ ក្នុងស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ។ ទូក ង នេះ ត្រូវចេញដំណើរននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទៅប្រកួតថ្នាក់ជាតិ ដែលជាទូកជ័យលាភីក្នុងការប្រណាំទូកនៅក្នុងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៧ ខែតុលាឆ្នាំ ២០២៤ កន្លងមកលើស្ទឹងទឹកថ្លា នាបរិវេណសាកលវិទ្យាល័យជាតិមានជ័យ ផ្លូវជាតិលេខ៥ ផ្លូវដែកនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលមានភ្ញៀវទៅទស្សនា២ថ្ងៃជាង១៣ម៉ឺននាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ការធ្វើក្រុងពាលី ទូក ង ឈ្មោះ សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ ដែលមានចំណុះ ៧៦នាក់ ជាទូកលេខ១ នៅក្នុងវត្តគយម៉ែង​ ដើម្បីយកទៅប្រកួតនៅក្រុងភ្នំពេញនៅថ្ងៃទី១០នេះហើយ។ លោកអភិបាលខេត្តបានមានប្រសាសន៍បន្តទៀតថា ការប្រកួតចាញ់ ឈ្នះ គឺវាសំខាន់ណាស់សម្រាប់ដណ្តើមយកកេរ្តិ៍ឈ្មោះឲ្យខេត្ត កីឡាករនីមួយៗត្រូវបញ្ចេញអស់ពីកម្លាំងកាយចិត្ត ទោះបីការប្រណាំងទូកនេះជាប់លេខ១ លេខ ២ លេខ៣ លេខ៤ ក៏ដោយក៏មានកេរ្តិ៍ឈ្មោះដែរ តែស្មារតីនៃការរាប់អាន និងមានសាមគ្គីភាព រវាងកីឡាករ និងកីឡាករក៏វាសំខាន់ណាស់ដែរ។

លោក អ៊ុំ រាត្រី បន្តឲ្យដឹងទៀតថា ការធ្វើពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីនេះ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែលប្រជាជនខ្មែរមានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួននៅតាមថែរក្សាក្រុមកីឡាករទាំងអស់​ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកីឡាករទាំងអស់ឲ្យមានមនសិការស្នេហាកីឡា ព្រោះកីឡាជា កេរ្តិ៍ដំណែលតាំងពីដូនតាមកម្លេះ។ ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់កីឡាករដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរមកម្លេះ។

ក្នុងពិធីក្រុងពលី បួងសួងនេះដែរ លោកគ្រូអាចារ្យ បានធ្វើការបួងសួងបារមីដ៏ស័ក្តសិទ្ធ ព្រះធរណី ព្រះគង្គា និងបារមីព្រះមហាក្សត្រ គ្រប់ជំនាន់តាមជួយថែរក្សាកីឡាករទាំងអស់ពេលចេញប្រកួតឲ្យមានកម្លាំងខ្លាំងយកជ័យជំនះឲ្យបាននៅនៅពេលប្រកួតឲ្យខានតែបានផងដែរ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

ធ្វើ​អាជ្ញាកណ្ដាល​ផង​ បង្ហាត់​គេ​ទៀត​ លោក​ ឃឹម​ សុជាតិ​ រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយខែ…

ព័ត៌មានជាតិ៤ នាទីutes មុន

សមាគមបណ្ណាល័យគំនិតដាក់ដំណើរការកម្មវិធី “សួនសៀវភៅ”នៅផ្លូវថ្មើជើងភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ ផ្តាំទៅ ហ្សេលេនស្គី ថា ទោះប្រគល់រ៉ែកម្រ ឲ្យអាមេរិក ក៏អ៊ុយក្រែន មិនអាចចូលណាតូបានដែរ

ព័ត៌មានជាតិ១៣ នាទីutes មុន

ខេត្តបន្ទាយមានជ័យក្លាយជាខេត្តទី១៨ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ព័ត៌មានជាតិ១៥ នាទីutes មុន

យុវជនសង្គមស៊ីវិល ប្រកាសចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម