ព័ត៌មានជាតិ
គិតត្រឹមចុងឆ្នាំ ២០២៤ កម្ពុជាមានរោងចក្រឧស្សាហកម្មធំៗចំនួន ២ ៣៤៥ រោងចក្រ បើកដំណើរការទូទាំំងប្រទេស
គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤ កម្ពុជាមានរោងចក្រឧស្សាហកម្មធំៗកំពុងបើកដំណើរការមានចំនួន ២ ៣៤៥ រោងចក្រ នៅ ២៥ ខេត្តក្រុង។ នេះបើតាមលោក ទឹង ស៊ីនី ថ្លែងក្នុងកម្មវិធិពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិកម្ពុជានៅព្រឹកនេះ។
លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា រោងចក្រខ្នាតធំៗចំនួន ២ ៣៤៥ ដែលកំពុងបើកដំណើរការនៅកម្ពុជា ក្នុងនោះមានរោងចក្រផ្នែកវាយនភណ្ឌ សំលៀកបំពាក់ និងស្បែកជើងមានចំនួន ១ ២៩៧ រោងចក្រ ដែលប្រើប្រាស់កម្លាំងពលកម្មសរុបជាង ១លាន ១ សែននាក់។
ក្រៅពីរោងចក្រធំៗជាច្រើន លោក ទឹង ស៊ីនី បានឲ្យដឹងថា ក៏មានសហគ្រាសធុនតូចរាប់សិបម៉ឺនមូលដ្ឋានទៀត។ គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២៤ នៅទូទាំងប្រទេសមានសហគ្រាសខ្នាតតូច SME ចំនួន ៤៤ ៥៥០ មូលដ្ឋាន។ អ្វីដែលលោកកត់សម្គាល់នោះ ក្នុងចំណោមសហគ្រាសខ្នាតតូចជាង ៤ ម៉ឺនមូលដ្ឋាន មានសហគ្រាសចំនួន ៨ ២២១ ដឹកនាំដោយស្រ្តី។
រដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ មាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបបដិវត្តឧស្សាហកម្ម ៤.០។
គោលដៅចម្បងនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ គឺធានាកំណើនសេដ្ឋកិច្ចដោយការកសាងពង្រឹងមូលដ្ឋានគ្រឹះ ជំរុញសន្ទុះការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈកសាងភាពធន់លើវិស័យទាំង ៥ មាន ភាពធន់វិស័យសាធារណ សេដ្ឋកិច្ច ហិរញ្ញវត្ថុ មូលធនមនុស្ស និងភាពធន់វិស័យបរិស្ថានឆ្លើយតបការប្រែប្រួលអាកាសធាតុ។
លោក ទឹង ស៊ីនី បានបញ្ជាក់ថា ជាធម្មតាកាលណាការអភិវឌ្ឍន៍សហគ្រាសនិងឧស្សាហកម្មកាន់តែខ្លាំង អាចកើតមានបញ្ហាប្រឈមដល់បរិស្ថាន។ ឧស្សាហកម្មកាន់តែកើន ផលប៉ះពាល់កាន់តែខ្លាំង ដូចជាកាកសំណល់ និងការបំពុលជាដើម។
លោកថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានដើរតួនាទីយ៉ាងសំខាន់ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឲ្យប្រសើរឡើង តាមរយៈការអនុវត្តឧស្សាហកម្មបៃតងដោយមានភាពទំនួលខុសត្រូវផ្នែកបរិស្ថាន។
ក្រសួងឧស្សាហកម្មបានអនុវត្តគម្រោងការផ្ទេរបច្ចេកវិទ្យាអំណោយផលដល់បរិស្ថាន (TEST) ដើម្បីជួយពង្រឹងគុណភាពផលិតផលរបស់សហគ្រាសឧស្សាហកម្ម បន្ថែមពីការសម្រួលកាត់បន្ថយថ្លៃដើមផលិតដូចជាការប្រើប្រាស់ទឹក អគ្គិសនី វត្ថុធាតុដើម រួមទាំងកាត់បន្ថយការប្រើប្រាស់សារធាតុពុលជាដើម។
ក្នុងនាមក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា នឹងសហការរួមគ្នាជាមួយសហគ្រាសឧស្សាហកម្ម ក្នុងការពង្រឹងការផលិតឲ្យមានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត ពង្រឹងផលិតផលឲ្យមានស្តង់ដា មានថ្លៃដើមផលិតទាបអាចនាំចេញប្រកួតប្រជែងនៅទីផ្សារខាងក្រៅ៕
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ