ព័ត៌មានជាតិ
ក្រុមហ៊ុន Panasonic គ្រោងបើករោងចក្រនៅកម្ពុជាដើម្បីចាប់យកកំណើនតម្រូវការ
ក្រុមហ៊ុនអេឡិកត្រូនិកលំដាប់ពិភពលោក Panasonic ដាក់ផែនការក្នុងការបង្កើតរោងចក្រនៅកម្ពុជាដែលជាផែនការយុទ្ធសាស្រ្តពង្រីកខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីវត្តមាននៅក្នុងប្រទេសថៃ និងវៀតណាម។
ការលើកឡើងអំពីផែនការវិនិយោគនេះធ្វើឡើងកាលពីចុងសប្តាហ៍មុនក្នុងជំនួបរវាងលោក Hisakazu Maeda នាយកប្រចាំប្រទេសនៃក្រុមហ៊ុន Panasonic Cambodia និង លោក ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅទីស្តីការក្រសួង។

លោក Hisakazu Maeda បានលើកឡើងអំពីគំនិតផ្តួចផ្តើមនានារបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០១០ មក ដោយមានបេសកកម្មបម្រើតម្រូវការឧបករណ៍អេឡិចត្រូនិកនៅទូទាំងប្រទេស។ លោកបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ចំពោះទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ពិសេសក្នុងការលើកកម្ពស់ការអប់រំ STEM ។
លោក Maeda ក៏បានពិភាក្សាអំពីឱកាសដើម្បីលើកកម្ពស់យុត្តិធម៌ពាណិជ្ជកម្ម និងថាក្រុមហ៊ុនបានអនុវត្តការចុះបញ្ជីផលិតផលរបស់ខ្លួនជាមួយវិទ្យាស្ថានស្តង់ដារកម្ពុជា (ISC) ព្រមទាំងបំណងប្រាថ្នារបស់លោកក្នុងការបង្កើតរោងចក្រ Panasonic នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ក្រុមហ៊ុន Panasonic មាន រោងចក្រចំនួន ១៥ នៅក្នុងប្រទេសថៃ និង ៤ នៅវៀតណាម។
លោក ហែម វណ្ណឌី បានទទួលស្គាល់អំពីភាពជោគជ័យរបស់ក្រុមហ៊ុនដែលទទួលបានចំណែកទីផ្សារកម្ពុជាប្រមាណ ៦០% សម្រាប់ផលិតផលភ្ជាប់នឹងជញ្ជាំង និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បោះទីតាំងរោងចក្រនាពេលអនាគត។

លោកបានលើកឡើងថា៖« ពីពេលនេះ ដល់ឆ្នាំ ២០២៩ ដែលកម្ពុជានឹងចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច តម្រូវការឧបករណ៍អេឡិចត្រូនិកនឹងកើនឡើង»។
លោកហែម វណ្ណឌីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនចូលរួមលើគម្រោងស្រាវជ្រាវ និងនវានុវត្តន៍ និងផ្សារភ្ជាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ដោយលើកឡើងថា ក្រសួង ត្រៀមខ្លួនគាំទ្រផែនការទាក់ទាញការវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត៕
-
កីឡា១៩ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


