Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រី ឱ្យធ្វើជាគំរូលើកកម្ពស់សុចរិតភាពធុរកិច្ច

បានផុស

នៅ

រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី លើកទឹកចិត្ត​ឱ្យ​សហគ្រិន​ស្ត្រី​ធ្វើជា​គំរូ​ក្នុង​ការ​លើក​កម្ពស់​សុចរិតភាព និង​ក្រមសីលធម៌​ធុរកិច្ច ដែលជាមូល​​ដ្ឋាន​គ្រឹះ​សម្រាប់​ជោគជ័យ​អាជីវកម្ម​រយៈ​ពេលវែង និង​រួមចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា​ សុចរិតភាព គឺជាមូលដ្ឋានគ្រឹះនៃជោគជ័យអាជីវកម្មសម្រាប់រយៈពេលវែង។ មួយវិញទៀត ការរៀបចំអាជីវកម្មផ្លូវការក៏ត្រូវផ្តោតលើជំនាញទន់ ការលើកកម្ពស់ផលិតភាព និងភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា។

លោករដ្ឋមន្ត្រី បានណែនាំសមាគមឱ្យសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និង​សហគ្រិនខ្មែរ និង​ចូលរួម​គំនិត​ផ្តួចផ្តើម​នានា​របស់​ក្រសួង ដូចជា​កម្មវិធី​ពានរង្វាន់​ឧស្សាហកម្ម​បៃតង និង​លើក​ទឹកចិត្ត​ឱ្យ​សមាគម​រៀប​ចំ​ដំណើរ​ទស្សនកិច្ច​ទៅមជ្ឈមណ្ឌលកែច្នៃអាហារ ដែលក្រសួងនឹង​ដាក់​ឱ្យ​ដំណើរការ​នាពេល​ខាងមុខ ដើម្បី​ស្វែង​យល់​អំពីខ្សែច្រវាក់ផលិតកម្មចំណីអាហារ ដែលបំពេញតាម​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​នាំចេញ​ទៅទីផ្សារ​ប្រទេស​កូរ៉េ។

សូមជម្រាបថា បច្ចុប្បន្ន សមាគមសហគ្រិនស្ត្រីកម្ពុជា មាន​សមាជិកចំនួន ៤៨៦ មានសាខាតាមរាជធានី-ខេត្តចំនួន ៥ និង​មានគណៈកម្មាធិការ​ចំនួន ១០ ដោយ​ផ្តោត​​ការ​កសាង​សមត្ថភាព ការ​អភិវឌ្ឍ​​អាជីវកម្ម ការ​តស៊ូមតិ និង​នវានុវត្តន៍​ទីផ្សារ។ ជាង​នេះ​ទៀត សមាគម​ក៏មាន​ផែនការ​យុទ្ធសាស្ត្រ​ និងបំណងរបស់ខ្លួន​ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះរៀប​ចំកិច្ចប្រជុំ​កំពូលធុរកិច្ច​សកលនៅកម្ពុជា​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម