ព័ត៌មានជាតិ
អ្នកមិនអនុវត្តច្បាប់ថ្មីស្ដីពីការទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវប្រឈមនឹងបទល្មើសចំនួន៥
ច្បាប់ស្តីពីការទប់ស្កាត់ជំងឺកូវីដ-១៩ មានបទល្មើសចំនួន៥ ដែលត្រូវអនុវត្តសម្រាប់អ្នកមិនគោរព។ នេះជាការបញ្ជាក់ពីលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយច្បាប់ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេង ទៀត នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នេះ។
លោក កើត រិទ្ធ បញ្ជាក់ថា ច្បាប់នេះបានផ្ដល់នូវសិទ្ធិអំណាចនានាដល់រាជរដ្ឋាភិបាលដើម្បីដាក់ចេញនូវវិធានការចាំបាច់នានា ដូចជាវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលមានភាពចាំបាច់ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាជំងឺកាចសាហាវផ្សេងទៀត ហើយដើម្បីធានាឲ្យការអនុវត្តច្បាប់នេះមានប្រសិទ្ធភាព គ្រប់ច្បាប់ទាំងអស់ គឺត្រូវតែមានទោសបញ្ញត្តិ ដែលនិយាយពីការដាក់ទោសទណ្ឌ ហើយមិន មែនតែសម្រាប់កម្ពុជាទេ នៅប្រទេសណាក៏គេធ្វើដែរ។

បើតាមលោក កើត រិទ្ធ ច្បាប់នេះបានបង្កើតឲ្យមានបទល្មើសចំនួន៥ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំអោយឆ្លងរីករាលដាល ហើយបទល្មើសសំខាន់ៗដែលមានចែងនៅក្នុងច្បាប់ចំនួន៥នោះរួមមាន៖
បទល្មើសទី១៖ គឺការគេចវេសចេញពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើ កន្លែងធ្វើចត្តាឡីស័ក ពីព្រោះប្រសិនបើគ្មានការការពារគេចខ្លួនចេញពីកន្លែងធ្វើធ្វើការធ្វើចត្តាឡីស័កនោះទេ ការឆ្លងរីករាលដាលចូលសហគមន៏នោះទេ ហើយការគេចចេញពីកន្លែងធ្វើចត្តាឡីស័កនេះ នឹងត្រូវផ្ដន្ទាទោសចាប់ពី ៦ខែទៅ៣ ឆ្នាំ។

បទល្មើសទី២៖ អំពើគេចវេសចេញពីការព្យាបាល ឬពីកន្លែងព្យាបាល។ អ្នកកំពុងសម្រាកព្យាបាលមានន័យថា អ្នកនោះបានផ្ទុកជម្ងឺរួចទៅហើយ ដូច្នេះហានិភ័យនៃការឆ្លងទៅកាន់អ្នកដទៃខ្ពស់បំផុត ហើយបទល្មើសនេះ ត្រូវដាក់ពន្ធនាគារពី១ ឆ្នាំទៅ៥ ឆ្នាំ ប៉ុន្តែបើការគេចចេញពីកន្លែងព្យាបាលនេះហើយ ទៅចម្លងអ្នកដទៃ និងត្រូវជាប់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ ដូច្នេះទោសនេះមិនខុសពីសម្លាប់មនុស្សទេ ពីព្រោះវាអាចសម្លាប់មនុស្ស ហើយមិនមែនសម្រាប់តែម្នាក់ទេ វាអាចសម្លាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងមូល។
បទល្មើសទី៣៖ មានចេតនាចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ដែលទោសនេះត្រូវដាក់ពន្ធនាគារពី៥ ឆ្នាំទៅ១០ឆ្នាំ។ យើងចាំបានថា មានបុរសបរទេសម្នាក់ ដែលមានអាការក្អក ហើយយកទឹកមាត់ទៅផ្តិតពេញទូអេធីអឹម នេះគឺជាចេតនានៃការចម្លងមេរោគទៅកាន់អ្នកដទៃ។

បទល្មើសទី៤៖ ការមិនគោរពវិធានការរដ្ឋបាល ដែលទោសនេះត្រូវដាក់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ ហើយទោសនេះអាចកើនដល់៥ឆ្នាំ ប្រសិនបើការមិនគោរពវិធានការរដ្ឋបាលនេះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពសាធារណ។
បទល្មើសទី៥៖ ការរារាំង ឬធ្វើឲ្យមានឧបសគ្គ ដល់ការអនុវត្តវិធានការសុខាភិ បាល ទោសនេះត្រូវដាក់ពន្ធនាគារពី ៦ខែទៅ៣ ឆ្នាំ ហើយទោសនេះអាចកើនឡើងដល់៥ ឆ្នាំ ប្រសិនបើអំពើនេះបានធ្វើឲ្យមានការចម្លងរីករាលដាលជំងឺកូវីដ-១៩ ដទៃ។
គួរបញ្ជាក់ថា ច្បាប់នេះចូលជាធរមានតាំងពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០០:០០ នាទីមកម្ល៉េះ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


