Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងថា ក្នុងនាមជាថ្នាក់ដឹកនាំវិស័យយុត្តិធម៌ លោក ចង់ឃើញចៅក្រម និងព្រះរាជអាជ្ញា បំពេញការងារដោយត្រឹមត្រូវ មិនវៀចវេរ ផ្ដល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ ដោយលោកមិនចង់ឃើញចៅក្រម និងព្រះរាជអាជ្ញាណាម្នាក់ប្រព្រឹត្តកំហុសខុសឆ្គង​​ រហូតត្រូវទទួលរងវិន័យ ឬហូតឈានដល់ការ​បណ្តេញចេញ​ពីក្របខណ្ឌឡើយ។ លោក កើត រិទ្ធ លើកឡើងបែបនេះ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ រៀបចំឡើងនារសៀលថ្ងៃទី១២​​ ខែមីនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 នៅចំពោះមុខមន្ត្រីនៃវិស័យយុត្តិធម៌ លោក កើត រិទ្ធ ថ្លែងសង្កត់ធ្ងន់ដូច្នេះ៖« ក្នុងនាមជាថ្នាក់ដឹកនាំវិស័យយុត្តិធម៌មួយរូប ខ្ញុំពិតជាមិនចង់ឃើញចៅក្រម ឬព្រះរាជអាជ្ញារូបណា ដែលត្រូវក្លាយជាកម្មវត្ថុនៃការវះកាត់ ឬការលះបង់នៅក្នុងក្របខណ្ឌនៃកំណែទម្រង់ទេ ប៉ុន្តែខ្ញុំចង់ឃើញ​ចៅក្រម ព្រះរាជអាជ្ញា ផ្លាស់ប្ដូរឥរិយាបថរួមគ្នា ដើម្បីតម្កល់នូវឧត្ដមគតិយុត្តិធម៌ បម្រើវិស័យយុត្តិធម៌នេះដោយស្មោះត្រង់ ដើម្បីជាផលប្រយោជន៍នៃអង្គចៅក្រមផង ដើម្បីជាផលប្រយោជន៍នៃសង្គមជាតិរបស់យើងផង »។

ការថ្លែងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បែបនេះ បន្ទាប់ពីកាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥ នេះ ចៅក្រម​ និងព្រះរាជអាជ្ញា​២៣រូប​រងវិន័យ និង​១រូបត្រូវបាន​បណ្តេញចេញ​ពីក្របខណ្ឌ។

លោក កើត រិទ្ធ លើកឡើងថា វិស័យយុត្តិធម៌ នៅតែទទួលបានទស្សនៈមួយ​ គឺត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់​ ដែលជាទស្សនៈមួយវាយតម្លៃលើមន្ត្រីនៃវិស័យយុត្តិធម៌ទាំងអស់ថាមិនល្អ​  ទាំងដែលបុគ្គលម្នាក់សោះប្រព្រឹត្តកំហុសឆ្គង។ ដើម្បីបំបាត់នូវទស្សនៈនេះចេញពីផ្នត់គំនិតសង្គមកម្ពុជា លោក កើត រិទ្ធ ប្ដេជ្ញាដកចេញនូវត្រីដែលស្អុយ ឬមន្ត្រីដែលប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរចេញ កុំឱ្យប៉ះពាល់ដល់មន្ត្រីល្អ ស្អាតស្អំ។

លោកឧបនាយករដ្ឋមន្ត្រី ក៏ប្រាប់ទៅកាន់អង្គចៅក្រម និងមន្ត្រីក្រោមដំបូលវិស័យយុត្តិធម៌ថា នៅក្នុងដំណាក់កាលកែទម្រង់ វិន័យត្រូវតែពង្រឹង  មានយ័ន្តចំនួន២ ដែលអាចការពារខ្លួនបានកុំឱ្យទទួលរងវិន័យ គឺទី១ត្រូវប្រកាន់ខ្ជាប់នូវឧត្ដមគតិយុត្តិធម៌ យកភាពត្រឹមត្រូវជាត្រីវិស័យក្នុងការសម្រេចចិត្ត។ តាមលោក កើត រិទ្ធ ​បើអង្គចៅក្រមខ្ជាប់បែបនេះ ទោះបីជាមន្ត្រីអធិការកិច្ចចុះត្រួតពិនិត្យលើការអនុវត្តការងារយ៉ាងក៏ដោយ ហើយរកឃើញថាការសម្រេចចិត្តផ្ដល់យុត្តិធម៌ពិតជូនពលរដ្ធ នោះមិនត្រូវរងវិន័យឡើយ។

លោក កើត​​ រិទ្ធ បន្ថែមថា យ័ន្តទី២ ដែលជួយការពារអង្គចៅក្រមគឺ ការសរសេរសាលក្រមប្រកបដោយការប្រុងប្រយ័ត្ន ភាពហ្មត់ចត់ ឈរលើទិដ្ឋភាពច្បាប់ មានសំអាងហេតុច្បាស់លាស់ ព្រោះបើក្រុមប្រឹក្សាវិន័យ ក្រុមការងារអធិការកិច្ច ចុះទៅពិនិត្យការងារនោះ នឹងពិនិត្យលើសាលក្រមមុនគេបង្អស់៕   

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម