ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ MOU រវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលទ្យាល័យកួយចូវ បង្ហាញពីមិត្តភាពដែកថែបប្រទេសទាំង២
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងរាជបណ្ឌិត្យសភាកម្ពុជា និងមហាវិទ្យាល័យច្បាប់នៃសាកវិទ្យាល័យកួយចូវ (ខេត្តកួយចូវ) Law School of Guizhou University ដោយលោកបានបញ្ជាក់ថា ការចុះ (MOU)នេះ មានប្រយោជន៍សំខាន់ដល់ប្រទេសទាំង២ និងបង្ហាញពីមិត្តភាពដែកថែបរវាង កម្ពុជា-ចិន។

លោកបណ្ឌិត បានឱ្យ កម្ពុជាថ្មី ដឹងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ផ្តល់ប្រយោជន៍សំខាន់ មិនត្រឹមតែស្ថាប័នទាំង២ទេ ពោល គឺជាប្រយោជន៍រួមរបស់កម្ពុជា-ចិន ប្រយោជន៍សម្រាប់សង្គម ប្រជាជន និងប្រទេសក្នុងទំនាក់ទំនងមិត្តភាពដែកថែប និងឆកោណត្បូងពេជ្រនៃកិច្ចសហប្រតិបត្តិការប្រទេសទាំង២។ លោកបណ្ឌិត បាននិយាយថា៖ “ដូច្នេះ នេះជាការបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ក្នុងគុណភាពខ្ពស់ ដូចដែលរដ្ឋាភិបាលទាំង២បានលើកឡើង និងការកសាងជោគវាសនារួម។ អ៉ីចឹង ការកសាងជោគវាសនារួម ត្រូវតែអ្នកវិទ្យាសាស្ត្រ ក៏ត្រូវរួមធ្វើកិច្ចការជាមួយគ្នាផងដែរ”។

ចំពោះការចុះអនុស្សរណៈយោគយល់គ្នារវាងរាជបណ្ឌិត្យសភាកម្ពុជា និងមហាវិទ្យាល័យច្បាប់ នៃសាកវិទ្យាល័យកួយចូវ បណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ក្រៅពីគោលបំណងធំនៃកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ក៏មានគោលបំណងសំខាន់រវាងស្ថាប័នទាំង២ គឺការផ្លាស់ប្តូរកម្មវិធីសិក្សាជំនាញច្បាប់ រដ្ឋបាលសាធារណៈ ចាប់ពីថ្នាក់បរិញ្ញាបត្ររវាងគ្នា។ ជាមួយគ្នានេះ ក៏មានគម្រោងផ្លាស់ប្តូរសាស្ត្រាចារ្យបង្រៀន និងនិស្សិតទៅវិញទៅមកនៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ។
បន្ថែមពីនេះ ស្ថាប័នទាំង២ក៏មានបំណងសិក្សាស្រាវជ្រាវរួមគ្នាលើច្បាប់ពាណិជ្ជកម្ម លើផ្នែកកម្មសិទ្ធិបញ្ញាអន្តរជាតិ ព្រោះប្រជាជនចិនក៏បានមកវិនិយោគនៅកម្ពុជាច្រើន ហេតុនេះ លោកបណ្ឌិតថា ភាគីទាំង២ត្រូវសិក្សាស្រាវជ្រាវរួមគ្នាលើវិស័យច្បាប់ និងវិស័យផ្សេងទៀតក្នុងការផ្តល់ភាពងាយស្រួលដល់វិនិយោគិនចិន ដែលមកវិនិយោគនៅកម្ពុជាបានយល់ច្បាស់ពីទិដ្ឋភាពសង្គម ច្បាប់ និងនយោបាយនៅកម្ពុជាចៀសវាងមានបញ្ហាផ្សេងៗកើតឡើង។

លោកបណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ទៀតថា ក្រៅពីការផ្លាស់ប្តូរលើការសិក្សាស្រាវជ្រាវខាងលើ ក៏មានការការផ្លាស់ប្តូរសមិទ្ធផលវិទ្យាសាស្ត្រ ស្នាដៃបោះពុម្ព និងសមិទ្ធផលវិទ្យាសាស្ត្រផ្សេងៗទៀត ដែលជាការចាំបាច់មួយក្នុងការផ្លាស់ប្តូរ និងការស្រាវជ្រាវវិទ្យាសាស្ត្រថែមទៀតផង៕

ដោយ៖ អុន ស្រីមាន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ