ព័ត៌មានជាតិ
ខេត្តក្រចេះ ដាក់ផែនការបញ្ចប់ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យរួចរាល់នៅដំណាច់ឆ្នាំ២០២៥
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ លោក អ៊ូ សុបុណ្ណាកា បានឲ្យកម្ពុជាថ្មី ដឹងថា អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូមនីយកម្ម និងសំណង់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋឲ្យរួចក្នុងដំណាច់ឆ្នាំ២០២៥ លើក្បាលដីប៉ាន់ស្មានក្នុងខេត្តមានប្រមាណ ១១៨ ០០០ ក្បាលដី។
បើតាម លោក អ៊ូ សុបុណ្ណាកា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅទូទាំងខេត្តក្រចេះ រហូតដល់ខែមករា ឆ្នាំ ២០២៤ រួមមានបានប្រកាសតំបន់វិនិច្ឆ័យបានចំនួន ២៦១ភូមិ ស្មើនឹង ៤៥ឃុំ/សង្កាត់ ក្នុង៧ក្រុង/ស្រុក ទូទាំងខេត្ត។
ការងារវាស់វែងដីធ្លីរហូតដល់ពេលនេះ សម្រេចបានសរុបចំនួន ១៧៥ ៩៣២ ក្បាលដី និងបានចេញបណ្ណកម្មសិទ្ធិរួចចំនួន ៨៤ ៨២២ ក្បាលដី ក្នុងនោះតាមបទបញ្ជាលេខ០១បប ចំនួន ៣៩ ៣០៤ ក្បាលដី និងតាមកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីចំនួន ៤៥ ៥១៨ ក្បាលដី។

លោកបន្តថា អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគរូមនីយកម្ម និងសំណង់ បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែង ចុះបញ្ជីដីទូទាំងប្រទេសលើក្បាលដីនៅសល់ប្រមាណ ៥ លានក្បាលដី។ ក្នុងនោះ ខេត្តក្រចេះក៏បានដាក់ចេញនូវផែនការបញ្ចប់ការវាស់វែងជូនប្រជាពលរដ្ឋ ក្នុងដំណាច់ឆ្នាំ២០២៥ លើក្បាលដីប៉ាន់ស្មានក្នុងខេត្តមានប្រមាណ ១១៨ ០០០ក្បាលដី ក្នុងភូមិចំនួន ២៥៥ភូមិ នៃឃុំចំនួន ៣៨ឃុំ ជាមួយ ក្រុមវាស់វែងដីធ្លីថ្មី ចំនូន ០៧ក្រុម។


លោកបានបញ្ជាក់ថា ការងារវាស់វែងដីធ្លីបានចាប់ផ្ដើមតាំងពីខែកុម្ភៈ ដល់ ខែធ្នូ ឆ្នាំ២០២៤ ទទួលលទ្ធផលសម្រេចបាន ប្រកាសតំបន់វិនិច្ឆ័យបានចំនួន ១៤៥ភូមិ ស្មើ៥៧% វាស់វែងបានចំនួន ៨០ ៧៧០ ក្បាលដី ស្មើ៦៩% គូសក្បាលដី បានចំនួន ៨០ ២០២ ក្បាលដី ស្មើ៦៨% វិនិច្ឆ័យក្បាលដីបានចំនួន ៦១ ៧៦០ ក្បាលដី ស្មើ៥២% និងបានចែកបណ្ណកម្មសិទ្ធិរួចរាល់ជាស្ថាពរ សរុបបានចំនួន ១៣ ៤៨៨ប័ណ្ណ ស្មើនឹង ៨០០៣គ្រួសារ ស្មើនឹង១១% និងបានបញ្ចប់ការបិទផ្សាយ បានចំនួន ១៥ ៤៧០ក្បាលដី ស្មើនឹង ១០៦២៦គ្រួសារ ស្មើនិង១៣%៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


