ព័ត៌មានជាតិ
ស្ត្រីវៀតណាម២នាក់ឆ្លងកូវីដ១៩នៅស្វាយរៀងបានជាសះស្បើយនិងចេញពីមន្ទីរពេទ្យហើយ
ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា ស្ត្រីជនជាតិវៀតណាម២នាក់ដែលឆ្លងកូវីដ១៩សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំខេត្តស្វាយរៀង បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានចំនួន២លើក នឹងត្រូវបានអនុញ្ញាតចេញពីមន្ទីរពេទ្យ។

ស្ដ្រីជនជាតិវៀតណាម ២នាក់ទី១មានឈ្មោះ Dinh Thi Xuon Nhi ភេទស្រីអាយុ២៧ឆ្នាំនិងទី២ឈ្មោះ Nguyen Ngoc Xia ភេទស្រីអាយុ២៨ឆ្នាំស្នាក់នៅខណ្ឌចំការមន រាជធានីភ្នំពេញបានធ្វើដំណើរតាមរថយន្តតាក់ស៊ីពីភ្នំពេញទៅក្រុងបាវិតកាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ក្នុងគោលបំណងទៅវៀតណាមតាមច្រកបាវិត ប៉ុន្តែមិនអាចទៅបានដោយខ្វះឯកសារ។ ក្រោយមកស្ត្រីវៀតណាម២នាក់នេះត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ហើយសម្រាកព្យាបាលជំងឺនៅ មន្ទីរពេទ្យ បង្អែក ស្វាយជ្រំ។

បើតាមលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងថា ពាក់ព័ន្ធនឹងស្ត្រីវៀតណាម២នាក់មានវិជ្ជមានកូវីដ១៩នេះដែរ ក្រុមការងារបានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួនជិត៣០នាក់ ក្នុងនោះមានអ្នករត់ម៉ូតូកង់បីចំនួន៣នាក់ អ្នករត់តាក់ស៊ី សមត្ថកិច្ច ម្ចាស់សណ្ឋាគារ បុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។ ប៉ុន្តែលទ្ធផលតេស្តអវិជ្ជមានទាំងអស់៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


