Connect with us

ព័ត៌មានជាតិ

ការគំរាមធ្វើគត ការ​ជេរប្រមាថ​ចំពោះ ព្រះសង្ឃ តាជី និងដូនជី ត្រូវជាប់ទោសបែបណា?​

បានផុស

នៅ

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបាន​ចែងថា ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ហើយការ​ប្រព្រឹត្តណាមួយ​មិន​គប្បី​ដល់សាសនា ព្រះសង្ឃ ដូនជី និងតាជី ដូចជាគំរាមធ្វើគត ការជេរប្រមាថ នឹងត្រូវមាន​ទោស។

មាត្រា ២៣៣ បទគំរាមកំហែងថា នឹងសម្លាប់ ការគំរាមកំហែងថា នឹងសម្លាប់ កាលបើការគំរាមកំហែងនេះធ្វើ​ឡើងម្តងហើយម្តងទៀត ឬសម្តែងចេញមក​តាមលិខិត រូបភាព ឬវត្ថុអ្វីមួយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ ខែដល់២ឆ្នាំ និងពិន័យជាប្រាក់ ១លានរៀល ទៅ​ ៤លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាត្រា ៥០២ បទប្រមាថ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុ ដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណៈ ឬបុគ្គលទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត នៅ​ក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅ​ក្នុងឱកាសនៃការបំពេញមុខងាររបស់​ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ​ពី ១ មួយ​ថ្ងៃ​ដល់ប្រាំមួយ​ថ្ងៃ និងពិន័យជាប្រាក់ពី ១០០០រៀល ដល់ ១០​ម៉ឺនរៀល។

មាត្រា ៥១៦ ដែល​បាន​ចែងពីបទ​ប្រមាថចំពោះព្រះសង្ឃ ដូនជី និងតាជី ការ​ប្រមាថដូចបញ្ញាត្ត ក្នុង​កថាខណ្ឌទី១ នៃមាត្រា ៥០២ (បទប្រមាថ) ក្រមនេះ ដែលប្រព្រឹត្តឡើងចំពោះព្រះសង្ឃ ដូនជី ឬតាជី នៅ​ក្នុងក្របខណ្ឌនៃមុខងារ​ ឬក្នុងឱកាស​នៃការបំពេញ​មុខងារ ត្រូវផ្តន្ទាទោ​ស​ដាក់ពន្ធនាគារពីមួយ​ថ្ងៃ ដល់​ទៅ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀល​ ដល់១សែនរៀ​ល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម