ព័ត៌មានជាតិ
បញ្ជូនស្ត្រីជនជាតិថៃ២នាក់ ទៅនាយកដ្ឋានជំនាញអនុវត្តតាមច្បាប់ ក្រោយធ្វើចត្តាឡីស័ករួច
បាត់ដំបង ៖ មន្ត្រីនគរបាលនៃស្នងការខេត្តនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ស្ត្រីជាជនជាតិថៃ២នាក់ចំនួន០២នាក់ ដែលបានលបលួចឆ្លងដែនចូលមកប្រទេសកម្ពុជាត្រូវបានមន្ត្រីមន្ទីរសុខាភិបាលប្រគល់មកសមត្ថកិច្ច ដើម្បីបន្តនីតិវិធីក្រោយធ្វើចត្តាឡីស័ករួចរាល់ជាមួយនឹងលទ្ធផលកូវី១៩អវិជ្ជមាន។

សមត្ថកិច្ចនៃអធិការស្រុកសំពៅលូនបានឲ្យដឹងថា ស្ត្រីជាជនជាតិថៃ២នាក់ខាងលើ បានលួចចូលមកទឹកដីកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី៤ខែមីនាឆ្នាំ២០២១ក៏ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនឃាត់ខ្លួនសាកសួរនិងនាំទៅធ្វើចត្តាឡីស័កស្របតាមវិធានសុខាភិបាលនៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន។

ប្រភពដដែលបន្តថា ក្រោយធ្វើចត្តាឡីស័កតាមកាលកំណត់និងមិនមានពាក់ព័ន្ធករណីCovid១៩ទេនោះមន្ត្រីសុខាភិបាលបានប្រគល់រូបគាត់មកឲ្យសមត្ថកិច្ចនគរបាលផែនជំនាញអតន្តោប្រវេសន៍បន្តអនុវត្តតាមច្បាប់។ ស្ត្រីទាំង២នាក់ខាងលើនេះរួមមាន ១,ឈ្មោះណាប់.ផានិត ភេទស្រី អាយុ២៥ឆ្នាំ រស់នៅប្រទេសថៃ(ជនជាតិថៃ)២,ឈ្មោះសុ.ផាផន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅប្រទេសថៃ(ជនជាតិថៃ)។

មន្ត្រីនៃស្នងការខេត្តបានបញ្ជាក់ដែរថា រសៀលថ្ងៃទី១៩ ខែមីនានេះ មន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តកំពុងត្រូវបានរៀបចំឯកសារដើម្បីបញ្ជូនអ្នកទាំង២ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីចាត់ការតាមផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


