ព័ត៌មានជាតិ
ត្រឹមខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា មានពលករធ្វើការនៅថៃជិត ១ លាន ៣ សែននាក់ ផ្ញើថវិកាមកគ្រួសារជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ
គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា មានពលករធ្វើការ និងស្នាក់នៅប្រទេសថៃប្រមាណជិត ២ លាន ៣ សែននាក់ និងបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ ជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៣ កុម្ភៈ នេះថា ក្នុងឆ្នាំ ២០២៤ កម្ពុជា បានបញ្ជូនពលករចេញទៅធ្វើការនៅប្រទេសថៃចំនួន ៣០ ៥៩០ នាក់ ក្នុងនោះ ស្រី ១៣ ៤៣០ នាក់។ ប៉ុន្តែបើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអាហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៣ កម្ពុជា បានផ្តល់ឱកាសការងារនៅក្រៅប្រទេសជូនប្រជាពលរដ្ឋបានជាង ១ លាន ៣ សែននាក់ ស្រីជាង ៥៥ ម៉ឺននាក់ ក្នុងនោះរួមមាន ប្រទេសថៃជិត ១ លាន ៣ សែននាក់ សាធារណរដ្ឋកូរ៉េ មានចំនួន ៥០ ៩៧០ នាក់ ស្រី ១២ ៥៣៨ នាក់ ប្រទេសជប៉ុន មានចំនួន ២០ ០៥៦ នាក់ ស្រី ៩ ១៥៥ នាក់ ប្រទេសម៉ាឡេស៊ី មានចំនួន ២២ ២៦២ នាក់ ស្រី ២១ ៣៥៩ នាក់ ប្រទេសសិង្ហបុរី មានចំនួន ៨៧១ នាក់ ស្រី ៨៧១ នាក់ តំបន់រដ្ឋបាលពិសេសហុងកុង មានចំនួន ២១៨ នាក់ ស្រី ២១៨ នាក់ និងព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត មានចំនួន ៦៤ នាក់ ស្រី ៦៤ នាក់ ដោយពលករទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗ តាមច្បាប់ នៃប្រទេសទទួលនីមួយៗ រួមទាំងប្រាក់ឈ្នួល និងរបបសន្តិសុខសង្គម និងបានផ្ញើប្រាក់មកគ្រួសារពីគ្រប់ប្រទេសជាមធ្យមមានប្រមាណជិត ៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


