ព័ត៌មានជាតិ
មួយស្រុកកោះធំមានអ្នកឆ្លងកូវីដកើនដល់២០០នាក់ អាជ្ញាធរសម្រេចយកសណ្ឋាគារមួយធ្វើទីតាំងព្យាបាល
អាជ្ញាធរខេត្តកណ្តាលបានសម្រេចជ្រើសរើសយកសណ្ឋាគារមួយ ដែលមានទីតាំងស្ថិតនៅភូមិព្រែកសឹង្គ ឃុំសំពៅពូន ស្រុកកោះធំធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ខណៈនៅស្រុកកោះធំមានអ្នកឆ្លងកើនឡើងរហូតដល់២០០នាក់។

លោក គ្រុយ ម៉ាឡែន នាយករដ្ឋបាលសាលាខេត្តកណ្តាលបានឲ្យដឹងនៅយប់ ថ្ងៃទី២០មីនានេះថាសណ្ឋាគារនេះ មានបន្ទប់ចំនួន១០១បន្ទប់ ដែលអាចដាក់គ្រែបានចំនួន២០២គ្រែងាយស្រួលសម្រាប់អ្នកជំងឺនៅស្រុកកោះធំធ្វើការព្យាបាលនៅទីនោះតែម្តង ដោយមិនចាំបាច់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះទៀតឡើយ។

លោកបានបន្តថា «យកទីតាំងសណ្ឋាគារនៅស្រុកកោះធំដែលកន្លងមកមានអ្នកកើតកូវីដដែលឥឡូវនេះយើងកំពុងធ្វើចត្តាឡីស័ក នៅក្នុងហ្នឹង។ ឥឡូវទីតាំងដែលយើងបានបិទយើងបានសុំគោលការណ៍ទៅថ្នាក់ដឹកនាំ ដើម្បីយកទីតាំងនោះយកធ្វើកន្លែងព្យាបាលតែម្តង ដោយសារនៅតំបន់កោះធំយើងឃើញថាអ្នកវិជ្ជមានឡើងដល់២០០នាក់ហើយ។ អីចឹងបើយើងបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះវាអត់មានទីតាំងគ្រប់គ្រាន់ដាក់អ្នកជំងឺ។ ដូច្នេះយើងសុំគោលការណ៍យកទីតាំង សណ្ឋាគារនៅកោះធំធ្វើជាកន្លែងព្យាបាលតែម្តងដោយមានបន្ទប់១០១បន្ទប់ក្នុង១បន្ទប់ដាក់បានគ្រែចំនួន២»។

លោកបានបន្តទៀតថា គិតត្រឹមថ្ងៃទី២០ខែមីនានេះខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៤២នាក់និងជាសះស្បើយចំនួន១៨នាក់ក្នុងនោះនៅស្រុកកោះធំមានអ្នកឆ្លងរហូតដល់ទៅ២០០នាក់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


