ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ គ្រឹះស្ថានសិក្សាចំនួន២ទៀត មានពាក់ព័ន្ធនឹងករណីរដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា នេះថា ក្រសួងបានរកឃើញគ្រឹះស្ថានសិក្សា ចំនួន២ទៀត ពាក់ព័ន្ធនឹងករណីរដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី ដែលធ្វើឲ្យចំនួនសាលាកើនឡើងដល់ទៅ៦សាលាហើយ។

លោកបានបន្តថា«គិតត្រឹមយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញគ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី»។
លោកបានបន្ថែមថា គណៈគ្រប់គ្រងនៃគ្រឹះស្ថានសិក្សាទាំងនេះ បានចាត់ចែងអនុវត្តវិធានការ តាមការណែនាំរបស់ក្រសួងសុខាភិបាល យ៉ាងខ្ជាប់ខ្ជាន់ រួចបានផ្អាកដំណើរការសិក្សាក្នុងថ្នាក់រៀនតាមការចាំបាច់ និងបន្តការសិក្សាតាមអនឡាញរយៈពេល១៤ថ្ងៃ។ លោកបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាទី៦ មានសិស្ស២រូប មានមាតាបិតា ដែលបានទទួលទានអាហារជាមួយអ្នក ដែលបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងគ្រឹះស្ថានសិក្សាទី៥ មានសិស្ស២រូបទៀត ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា សម្រាប់អ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួន៤៩នាក់ថែមទៀត ត្រូវបានធ្វើតេស្ត តែលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានទាំងអស់ ក្នុងនោះរួមមាន មាតាបិតារបស់សិស្សផងដែរ។ បើបូកទាំងថ្ងៃទី០៤ ០៥ និង ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានអ្នកប៉ះពាល់ទាំងអស់ចំនួន ៨៨៩នាក់ ដែលមានលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ