ព័ត៌មានអន្ដរជាតិ
ព្រឹទ្ធសមាជិកអាមេរិក បំបែកកំណត់ត្រា និយាយអត់ឈប់ ២៥ម៉ោងនិង៥នាទី
ព្រឹទ្ធសមាជិកអាមេរិកមកពីខាងគណបក្សប្រជាធិបតេយ្យលោក Cory Booker បានបំបែកកំណត់ត្រាក្លាយជាបុគ្គលនិយាយយូរជាងគេបំផុតក្នុងប្រវត្តិសាស្រ្តព្រឹទ្ធសភាអាមេរិក។

ជាមនុស្សម្នាក់ដែលចូលចិត្តការនិយាយ, លោក Booker បានចាយពេលរហូតដល់ទៅ២៥ម៉ោងនិង៥នាទី ដើម្បីថ្លែងប្រឆាំងនឹងគោលនយោបាយរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
លោកអះអាងថា លោកនឹងនិយាយហើយនិយាយរហូតមិនព្រមឈប់ឡើយ លុះត្រាតែពេលលោកអស់កម្លាំង ទៅមុខលែងរួច ដើម្បីប្រឆាំងនឹងគោលនយោបាយរបស់លោក ត្រាំ ដែលធ្វើឲ្យអន្តរាយដល់សហរដ្ឋអាមេរិក។

តាមសេចក្តីរាយការណ៍របស់ BBC, ព្រឹទ្ធសមាជិកវ័យ៥៥ឆ្នាំរូបនេះ ចាប់ផ្តើមនិយាយនៅម៉ោង៧:០០នាទីយប់ថ្ងៃទី៣១ខែមីនា ហើយបញ្ចប់នៅម៉ោង៨:០៥នាទីយប់ថ្ងៃទី១ខែមេសា។
រយៈពេលដ៏យូរនេះគឺបំបែកកំណត់ត្រាចាស់របស់អតីតព្រឹទ្ធសមាជិក Strom Thurmond ដែលចំណាយពេលថ្លែងប្រឆាំងច្បាប់ស្តីពីសិទ្ធិស៊ីវិលអស់ ២៤ម៉ោងនិង១៨នាទី កាលពីឆ្នាំ១៩៥៧៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ព្រឹទ្ធសមាជិកកំពូលអាមេរិក រកឃើញ មានទោសពីបទពុករលួយ ប្រឈមជាប់ពន្ធនាគារ ២២២ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ក្រោយអាម៉ាស់! ថៃ ថា បញ្ហាប្រាសាទដែលចម្លងតាមអង្គរវត្ត គួរដោះស្រាយទ្វេភាគី ផ្អែកលើស្មារតីជាអ្នកជិតខាងល្អ