ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យ TYDA
ពេលថ្មីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញវ័យក្មេងបានចូលរួមឧបត្ថម្ភថវិកា៣លានដុល្លារ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធឆាំងកូវីដ១៩។
ថ្ងៃនេះផងដែរ អ្នកឧកញ៉ា និងលោកជំទាវ បានបន្តឧបត្ថម្ភថវិកាចំនួន២០ម៉ឺនដុល្លារ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ដើម្បីជាការលើកទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលក្នុងសហគមន៍នៃប្រទេសកម្ពុជា។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានសម្តែងសេចក្តីសោមនស្សរីករាយជាខ្លាំងនិងសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ២០០,០០០ ដុល្លារ ដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគម TYDA តាមរយៈការឧបត្ថម្ភជាថវិកាដើម្បីផ្តល់លទ្ធភាពឱ្យសមាគមផ្តល់សេវាពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅ ក្នុងបេសកកម្មមនុស្សធម៌របស់សមាគមនៅទូទាំងប្រទេស។
គួររម្លឹកថា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឧបត្ថម្ភសម្ភារៈ និងថវិកាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តកណ្តាល នូវអាល់កុល ចំនួន១០កាន ម៉ាស់១០ម៉ឺនម៉ាស់ អង្ករ១០តោន និងថវិកា៣ម៉ឺនដុល្លារ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


