Connect with us

ព័ត៌មានជាតិ

បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​ចិន​ ចាប់ជំរិត​៣​នាក់​​ ទារប្រាក់​២៦​ម៉ឺ​ន​ដុល្លារ ឡើង​តុលាការ

បានផុស

នៅ

​ក្រុម​ឧក្រិដ្ឋជន ជនជាតិ​ចិន​ចំនួន​៣​នាក់​ ដែល​ចាប់​ជនជាតិ​ចិន​ដូចគ្នា​ធ្វើ​ទារុណកម្ម ហើយ​ជំរិត​ទារ​ប្រាក់​បានសម្រេច​ផល​ចំនួន​២៦​ម៉ឺ​ន​ដុល្លារ ត្រូវ​បាន​ចាប់បញ្ជូន​មកកា​ន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី ២៥​មីនា ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជន​ប្រព្រឹត្តល្មើស​ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ ទី​១ ឈ្មោះ wang yong nan ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ស្នាក់នៅ​ខុន​ដូរ​គ្មាន​ឈ្មោះ ជាន់​ទី​៤ បន្ទប់​លេខ​៤១១ ផ្លូវ​១៣៥ សង្កាត់​ទួល​ទំ​ពួ​ង ខណ្ឌចំការមន ។ ទី​២​ឈ្មោះ Cheng Quiang ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ ជាជាង​អគ្គិសនី ស្នាក់នៅ​ខុន​ដូរ​ជាមួយគ្នា។ទី​៣​ឈ្មោះ Wang yong ហៅ ជី​ញ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​ខុន​ដូរ​ជាមួយគ្នា ជាជាង​អគ្គិសនី ។​

ជនដៃដល់​ទាំង​៣​នាក់​ ត្រូវបាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាល​ពោ​ថ្ងៃ​ទ ១៥​មីនា ២០២១ នៅក្នុង​ខុន​ដូរ ខណៈ​ពួក​ឧក្រិដ្ឋជន​ចាប់​ជនរងគ្រោះ​ជនជាតិ​ចិន​ដូចគ្នា​ ចំនួន​២​នាក់​ចង​ធ្វើ​ទារុណកម្ម និង​ជំរិត​ទារ​ប្រាក់​បាន​រហូតដល់​២៦​ម៉ឺ​ន​ដុល្លារ។ ក្នុងនោះ​ជនរងគ្រោះ​ទី​១​ឈ្មោះ Ly Quingxing ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ពាណិជ្ជករ ។ ទី​២​ឈ្មោះ Gnuyen huynh jhang Ghana ភេទ​ស្រី អាយុ​២០​ឆ្នាំ ជា​ពាណិជ្ជករ ជនជាតិ​វៀតណាម ស្នាក់នៅ​ខុម​ដូរ ដឹ​វាន់​ម៉ា​សុង បន្ទប់​លេខ​១២​ដេ ជាន់​ទី​១២ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង ខណ្ឌ​បឹង​កេងកង ។​

តាម​អង្គហេតុ​នៃ​រឿង គឺ​កាលពី​ថ្ងៃទី ១៥​មីនា ពួក​ជនល្មើស​មាន​គ្នា​៧​នាក់ បាន​ចាប់​ជនរងគ្រោះ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ​យក​មក​ឃុំ​ទុក​នៅក្នុង​ខុន​ដូរ ហើយ​ធ្វើ​ទារុណកម្ម រួច​ជំរិត​ទារប្រាក់​ពី​គ្រួសារ​ជនរងគ្រោះ​បាន​ចំនួន​២៦​ម៉ឺ​ន​ដុល្លារ ប៉ុន្តែ​ពួក​គេ​មិន​ដោះលែង​ជនរងគ្រោះ​ទេ ។ រហូតថល់​ថ្ងៃទី ១៩​មីនា លោក ម៉ុ​ត ដា​រា ព្រះរាជអាជ្ញារង​អម​តុលាការ បាន​ដឹកនាំ​សមត្ថកិច្ច​ពី​ក្រ​សួង​មហាផ្ទៃ នគរបាល​ព្រហ្មទណ្ឌ​ក្រុង ទី​ឆែកឆេរ​ខុន​ដូ​រក៏បាន​ចាប់​ជនដៃដល់​ចំនួន​៧​នាក់ និង​រំដោះ​ជនរងគ្រោះ​ទាំង​៣​នាក់។ ក្នុង​នោះ​ជនដៃដល់​ចំនួន​៤​នាក់​ ត្រូវ​បាន​ប្រគល់​ឲ្យ​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ចារកម្ម។ ចំណែក​ជន​ដៃដល់​ចំនួន​៣​នាក់​ទៀត ​ត្រូវ​ប្រគល់​ឲ្យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រុង​ចាត់ការ​តាមច្បាប់។ ក្នុងនោះ​ផងដែរ សមត្ថកិច្ច​ក៏បាន​រឹបអូស​វត្ថុតាង​មួយចំនួន​នៅ​បន្ទប់​ធ្វើ​ទារុណកម្ម ដូចជា​កាំភ្លើងខ្លី ខ្នោះដៃ ខ្សែ​ចង កាំបិត និង​ដំបង​ជាដើម។ ចំណែក​ប្រាក់​២៦​ម៉ឺ​ន​ដុល្លារ​ ដែល​ជំរិត​បាន​ពី​គ្រួសារ​ជនរងគ្រោះ បាត់​ដោយ​សុវត្ថិភាព៕

អត្ថបទ៖ មករា

សូមចុចអាន៖ ​បើក​គោយន្ត​ដឹកស្រូវ​យកទៅលក់​ឲ្យ​ឈ្មួញក្រឡាប់គោយន្ត​​ធ្លាក់ចូល​ប្រឡាយទឹក​សង្កត់​ស្លាប់​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម