Connect with us

ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់​ដា បើក​កិច្ចប្រជុំ​បន្ទាន់​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩

បានផុស

នៅ

​ក្នុង​យុទ្ធនាការ​វាយបក​យ៉ាង​ក្តៅគគុក ពី​ការវាយលុក​នៃ​មេរោគ​ដ៏​កាច​សាហាវ កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០- កុម្ភៈ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​-​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ និង​ជា​ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ នា​សាលាខេត្ត​កំពង់ចាម ឯកឧត្តម​អភិបាល អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​រៀបចំ​ក្រុមការងារ​ចុះ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ចាម ដោយ​ឥតគិតថ្លៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​នេះ​ក៏មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ លោក​អភិបាលក្រុង​-​ស្រុក​ទាំង​១០ ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

តាម​របាយការណ៍​រប​ស់លោក​វេជ្ជបណ្ឌិត គីម​សួរ ភីរុណ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​លើក​ទី​២​នេះ ខេត្តកំពង់ចាម​នឹង​ទទួលបាន​ពី​ថ្នាក់ជាតិ​ប្រមាណ​ជា ៥ ម៉ឺន​ដូ​ស សម្រាប់​ចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទូទាំង​ខេត្ត​ប្រមាណ ២​ម៉ឺន​៥​ពាន់​នាក់ ដែលមាន​ទីតាំង​ចំនួន ២៨ កន្លែង​នៅ​ទូទាំង​ខេត្ត ដោយ​ការចាក់​លើក​ទី​២​នេះ នឹង​អាច​ចាប់ផ្តើម​នៅក្នុង​អំឡុង​សប្តាហ៍​ទី​១ នៃ​ខែមេសា ឆ្នាំ​២០២១ ខាងមុខនេះ​។​

​ថ្លែង​ក្នុង​កិច្ច​បន្ទាន់​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ផ្តាំផ្ញើ​ដល់​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ត្រូវ​ពិនិត្យមើល​ទីតាំង​ដែលមាន​សេវា អ៊ី​ន​ធើ​ណេ​ត ងាយស្រួល​ដល់​ការបញ្ជូន​ទិន្នន័យ​ទៅកាន់​កន្លែង​ទទួល​រក្សា​សុវត្ថិភាព រីឯ​ការបណ្តុះបណ្តាល​ដ​ល់​ក្រុមគ្រូពេទ្យ ដែល​ត្រូវ​អនុវត្តន៍​ផ្ទាល់​ក្នុង​ការចាក់​វ៉ាក់សាំង សូម​ឲ្យ​មន្ទីរ​សុខាភិបាល​ធ្វើយ៉ាងណា​យកចិត្តទុកដាក់​តាម​បទដ្ឋាន​បច្ចេកទេស​វេជ្ជសាស្ត្រ និង​ស្របតាម​វិធាន​របស់​ក្រសួងសុខាភិបាល​។

ឯកឧត្តម​អភិបាល​បន្តថា ក្រុមការងារ​យើង​ត្រូវ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់​សូម​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ ដោយឡែក​ក្រុម​គ្រូ​ទេ​ព្យ​ចល័ត​ដែលមាន ២២ ក្រុម​នោះ សូម​ឲ្យ​មន្ទីរ​សុខាភិបាល​ត្រូវ​ប្រើប្រាស់​តាម​ជាក់ស្តែង និង​កិច្ចសហការ​ជាប្រចាំ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ជាមួយ​រដ្ឋបាល​ខេត្តកំពង់ចាម​។ ជាពិសេស​យើងទាំងអស់គ្នា​ត្រូវ​យល់​ផងដែរ​ថា ការចាក់​វ៉ាក់សាំង​នេះ​ គឺ​ដើម្បី​ប្រជាពលរដ្ឋ មន្ត្រីរាជការ​យើង បាន​រួច​ផុតពី​ជំងឺ​កូ​វីដ​-១៩ លើសពី​ទៅទៀត យើងទាំងអស់គ្នា បាន​ចូលរួម​អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ ៣​ការពារ និង ៣​កុំ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​រួមគ្នា​បញ្ចប់​ព្រឹត្តិការណ៍ សហគមន៍ ២០-​កុម្ភៈ នៅ​កម្ពុជា​៕​

អត្ថបទ៖ ហុង ម៉េង​ហៀ

សូមចុចអាន៖ ​អភិបាលខេត្តកែប ណែនាំឲ្យមន្ត្រីបង្កើនសកម្មភាពក្នុងយុទ្ធនាការបង្ការជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ នាទី មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម