ព័ត៌មានជាតិ
យុទ្ធភ័ណមិនទាន់ផ្ទុះពីរគ្រាប់ត្រូវបានប្រទះឃេីញនៅកន្លែងស្ថាបនាផ្លូវខេត្តតាកែវ
យុទ្ធភ័ណមិនទាន់ផ្ទុះ២គ្រាប់ត្រូវបានអ្នកស្ថាបនាផ្លូវប្រទះឃេីញ និងរាយការទៅសមត្ថកិច្ចឲ្យចុះប្រមូលយកបំផ្លាញចោល។

ការចុះទៅយកគ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនេះធ្វេីឡេីងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ជាតិពុល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី និងក្រុងដូនកែវ ក្រោយប្រជាពលរដ្ឋប្រទះឃើញហើយបានរាយការណ៍ជូនសមត្ថកិច្ចជំនាញ។

គ្រាប់ទី១ប្រភេទ១០៥មម ប្រទះឃេីញក្នុងភូមិព្រេច ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវនិងប្រភេទ៨១មម ចំនួន០១គ្រាប់ ស្ថិតក្នុងភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
បច្ចុប្បន្នគ្រាប់ទាំង២ខាងលើត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅកន្លែងមានសុវត្ថិភាពដើម្បីប្រគាល់ជូនអង្គភាពសុីម៉ាក់ យកទៅកំទេចចោល៕

អត្ថបទ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី