ព័ត៌មានជាតិ
លោកគួច ចំរើន អញ្ជើញត្រួតពិនិត្យ តំបន់ ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩
ព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមគួចចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់លើការគ្រប់គ្រងតំបន់ ដែលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ថិតនៅក្នុងភូមិ៣ (តំបន់ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបន្ថែមនៅការហ៊ុមព័ទ្ធទីតាំងដែលមានការពាក់ព័ន្ធ និងតម្រូវឲ្យស្រង់ស្ថិតិប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅទីតាំងខាងលើ និងធ្វើការគ្រប់គ្រងឲ្យបានហ្មត់ចត់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានដាក់ចេញនូវបទបញ្ជាឲ្យបិទផ្អាកនូវទីតាំងមួយផ្នែកទៀត នៃតំបន់ទំនប់រលកដែលមានការពាក់ព័ន្ធ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ក្នុងសហគមន៍។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានធុរៈចាំបាច់ត្រូវធ្វើដំណើរទៅ-មកក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ត្រូវវាងតាមផ្លូវរោងចក្រ អ័រ ស៊ី អាយ (RCI) ជាបណ្តោះអាសន្ន៕
ដោយ ៖ ស៊ុយ ចាន់ធា



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


