Connect with us

ព័ត៌មានជាតិ

រក​ឃើញ​មេរោគ​ក្នុង​សត្វ​ជ្រូក​ជំទើរ​ដែល​នាំចូល​ពី​ប្រទេស​ថៃ​មក​ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

បន្ទាយមានជ័យ ៖ មន្ត្រី​ជំនាញ​ថា សត្វ​ជ្រូក​រស់​ដែល​ទើប​ចាប់បាន​១​លើក​ទៀត​នៅ​ខេត្តបន្ទាយមានជ័យ ក្រោយពេល​ធ្វើតេស្ត​ឈាម​លទ្ធផល​គឺ វិជ្ជមាន​ជំងឺប៉េស្ត​ជ្រូក​អា​ហ្វ្រិ​ច​។ ​នេះ​បើ​យោង​លទ្ធផល​មន្ទីរពិសោធន៍​វីរុស​សាស្ត្រ​នៃ​វិទ្យាល័យ​ជាតិ​ស្រាវជ្រាវ​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ របស់​អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​នៃ​ក្រសួងកសិកម្ម​ចេញ​នៅ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២១ លើ​សំណាក​ឈាមជ្រូក​រស់​ចំនួន​៣៨​ក្បាល ដែល​សមត្ថកិច្ច​ចាប់​នៅ​ព្រំដែន​កម្ពុជា ថៃ​នៅ​ខេត្តបន្ទាយមានជ័យ​ កាលពី​រសៀល​ថ្ងៃទី​៣០ ​ខែមីនា ​ឆ្នាំ​២០២១​កន្លង​មក​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ថា ​កាលពី​ម៉ោង​២​និង​១០​នាទី​រសៀល ថ្ងៃទី ៣០​ខែ មីនា ឆ្នាំ២០២១ ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​វិស័យ​សុខភាព​សត្វ ផលិតកម្ម​សត្វ​ការិយាល័យ​នេះ​សហការ​នឹង​កម្លាំង​ពាក់ព័ន្ធ​បាន​ធ្វើ​ការឃាត់​ចាប់​រថយន្ត ២​គ្រឿង រថយន្ត​ទី​១ ម៉ាក​នី​ស​សាន់​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 2A-0388 ដែល​ផ្ទុក​ជ្រូក​រស់​ចំនួន​២០​ក្បាល​ជ្រូក​ជំទើរ ត្រៀម​យក​មក​ខ្វៃ​លក់​ក្នុងអំឡុង​ឆេង​ម៉េង​និង​រថយន្ត​ទី​២ គ្មាន​ស្លាក​លេខ​ពណ៌​ខ្មៅ ម៉ាក​កា​ម៉ា​រី គ្មាន​ស្លាក​លេខ ផ្ទុក​ជ្រូក​រស់​ចំនួន ១៨​ក្បាលជ្រូក​ជំទើរ នៅ​ចំណុច​ខាងកើត​សាលាស្រុក​អូរជ្រៅ ក្នុងភូមិ​សូរិយា​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ដែល​សត្វ​ជ្រូក​បាន​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​នៃ​ព្រំដែន​កម្ពុជា ថៃ​ក្នុងស្រុក​អូរជ្រៅ។​ ការ​នាំ​ចូល​សត្វ​ជ្រូក​នេះ ​ដោយ​មិនមាន​លិខិតអនុញ្ញាត មិនមាន​លិខិតបញ្ជាក់​សុខភាព​សត្វ​ឡើយ។

ក្នុង​នោះ​សមត្ថកិច្ច​ជំនាញ បាន​នាំ​យក​វត្ថុតាង​ល្មើស​ខាងលើ​មកកាន់​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត អនុវត្ត​នូវ​នីតិវិធី​ច្បាប់​និង​ធ្វើ​ច​ត្តា​ឡី​ស័ក។​ និង​បាន​បូម​ឈាម​ផ្ញើ​ទៅ​មន្ទីរពិសោធន៍​របស់​អគ្គ​នាយកដ្ឋាន​ផលិតកម្ម​សត្វ​និង​សុខភាព​សត្វ​ដើម្បី​ចាត់ការ​ជា​បន្តទៀត។

ជា​លទ្ធផល​លើ​សំណាក​ឈាមជ្រូក​ ដែល​ធ្វើ​ពិសោធន៍​បាន​បញ្ជា​ក់ថា វត្ថុ​វិភាគ​មានគុណ​ភាពល្អ តែ​វា​វិជ្ជមាន​ជំងឺ​ជ្រូក​អា​ហ្វ្រិច​។​ យោង​ការណែនាំ​របស់​លោក តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក​ប៉ាង វណ្ណា​សេ្ឋ ប្រធាន​កសិកម្ម​ខេត្ត និង​ចំណារ​របស់​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ លោក​ហ៊ុយ ទូច បាន​បន្តថា​ករណីនេះ​បានអនុញ្ញាត​ឲ្យ​ជំនាញ​ដុតបំផ្លាញ​ចោល​តាម​នីតិ​វិធិ​និង​បច្ចេកទេស​ ព្រោះ​ជា​ប្រភេទ​ជ្រូក​មាន​ជំងឺ ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​បាន​ទិញ​យក​ទៅ​បរិភោគ។​ សត្វ​ជ្រូក​ដែល​ឃាត់​បាន​៣៨​ក្បាល​នោះ​ត្រូវ​មន្ត្រី​ជំនាញ​នាំទៅ​ដុតបំផ្លាញ​ចោល​ហើយ ​កាលពី​ម៉ោង​៣​រសៀល​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២១៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ១៦ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម