ព័ត៌មានជាតិ
ជ្រូកផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិកជាង១០០ក្បាល ត្រូវមន្ត្រីជំនាញដុតកម្ទេចចោល
ជ្រូកជាង១០០ក្បាល ដែលមានផ្ទុកមេរោគប៉េស្តជ្រូកអាហ្វ្រិក ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីពេលកន្លងទៅនៅព្រំដែនខេត្តស្ទឹងត្រែងនោះ ត្រូវបានមន្ត្រីជំនាញនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការដុតកម្ទេចចោល ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ការដុតកម្ទេចចោលជ្រូកជាង១០០ក្បាលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះនៅភូមកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលមានការចូលរួមពីលោកតាន់ ផាន់ណារ៉ា អគ្គនាយយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ មន្ត្រីជំនាញនៃក្រសួងកសិកម្មនិងសមត្ថកិច្ចពាក់ព័ន្ធ បានចុះបង្ក្រាបឃាត់រថយន្តដឹកជ្រូក មួយឡានក្នុងចំណោមបីឡាន កាលពីយប់ថ្ងៃទី ២៣មីនា នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយសារតែឈ្មួញលួចនាំជ្រូកទាំងនោះ គ្មានច្បាប់អនុញ្ញាតនិងមិនបានគោរពទៅតាមវិធានការរបស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើតជំងឺប៉េស្តអាហ្វ្រិកផងដែរ។



គួសបញ្ជាក់ថា ចាប់តាំងពីព្រំដែនកម្ពុជាថៃ មានការរឹតបន្តឹងចំពោះការនាំចូលមកមកកម្ពុជា ដោយប្រទេសថៃកម្ពុជា ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះ ក្រុមឈ្មួញបានបង្វែរ យុទ្ធសាស្ត្រ លួច នាំជ្រូកចូលទៅប្រទេសឡាវរួចដឹកបន្តលួចនាំចូលមកចែកចាយ នៅក្នុងប្រទេសកម្ពុជា តាមច្រក ព្រំដែនស្ទឹងត្រែង និងប្រទេសឡាវវិញ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បង្ក្រាបករណីជួញដូរកញ្ឆាក្រៀមទម្ងន់ជាង២គីឡូក្រាមនៅខេត្តតាកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



