ព័ត៌មានអន្ដរជាតិ
ហុងកុង សម្លាប់សត្វជ្រូកជាង ៥០០០ក្បាល បន្ទាប់ពីរកឃើញ ជំងឺប៉េស្តអាហ្វ្រិក
កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា អាជ្ញាធរហុងកុង បានបញ្ជាឲ្យសម្លាប់សត្វជ្រូកប្រហែល ៥៦០០ក្បាល បន្ទាប់ពីមេរោគប៉េស្តអាហ្រ្វិក (ASF) ត្រូវបានរកឃើញ នៅកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែង។

កសិដ្ឋានចិញ្ចឹមជ្រូកដែលមានអាជ្ញាប័ណ្ណនៅ Lau Fau Shan ស្ថិតក្នុងតំបន់ជនបទ Yuen Long ក្បែរព្រំដែនចិនដីគោក បានធ្វើតេស្តវិជ្ជមានចំពោះមេរោគ ASF បន្ទាប់ពីបុគ្គលិក យកសំណាកជ្រូកចំនួន៣៧ក្បាល មកធ្វើតេស្ត។
យោងតាមអង្គការសុខភាពសត្វពិភពលោក, មេរោគនេះ មិនបង្កជាគ្រោះថ្នាក់ដល់សុខភាពមនុស្សទេ ប៉ុន្តែវាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សត្វជ្រូក និងសេដ្ឋកិច្ចកសិកម្ម។
នាយកដ្ឋានកសិកម្ម ជលផល និងអភិរក្សហុងកុង (AFCD) និយាយថា ខ្លួននឹងរៀបចំសម្អាត ក៏ដូចជាសម្លាប់មេរោគក្នុងកសិដ្ឋាន ហើយនឹងបន្តឃ្លាំមើលកសិដ្ឋានចិញ្ចឹមជ្រូកក្នុងស្រុកឲ្យបានដិតដល់ជាទីបំផុត និងធ្វើតេស្តប្រសិនបើចាំបាច់។
នាយកដ្ឋានខាងលើ បានជូនដំណឹងដល់អង្គការសុខភាពសត្វពិភពលោករួចទៅហើយ ហើយកំពុងស៊ើបអង្កេតនិងតាមដានរកប្រភពនៃមេរោគនេះ ដោយសហការជាមួយអ្នកជំនាញអន្តរជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កសិករវៀតណាម យកជ្រូកងាប់ដោយសារជំងឺប៉េស្ត បោះចូលក្នុងប្រឡាយ បង្កជាក្តីបារម្ភ
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៧ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


