ព័ត៌មានជាតិ
ជនជាតិវៀតណាមលួចស្នាក់នៅខុសច្បាប់ចំនួន៦៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា
អនុវត្តតាមច្បាប់អន្តោប្រវេសន៍ អាជ្ញាធរកម្ពុជាបានបន្តបណ្ដេញនូវជនជាតិវៀតណាមចំនួន៦៥នាក់បន្ថែមទៀតចេញពីប្រទេសកម្ពុជា ក្រោយរកឃើញថា បានលួចស្នាក់នៅ និងធ្វើការដោយខុសច្បាប់។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ជនជាតិវៀតណាមដែលបានបណ្ដេញចេញក្នុងចំណោមទាំង៦៥នាក់នេះ គឺមានស្រ្តីចំនួន៧នាក់ ហើយក្នុងនោះ ទទួលបានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៥៩នាក់ (ស្ត្រី៦នាក់) និងពីស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន៦នាក់ (ស្ត្រី១នាក់)។
ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ គឺបានធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ តាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍។

ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ មានជនបរទេសជិត៥ពាន់នាក់ មាន៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ បើតាមលោកឧត្តមសេនីយ៍ឯក សុខ វាសនា ចំនួននេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ គឺមានការកើនឡើង។

រយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេសត្រូវបានអាជ្ញាធរបរទេសបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានជួយសង្គ្រោះស្ដ្រីខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិវិញ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


