Connect with us

ព័ត៌មានជាតិ

ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​សហការ​ជាមួយ​ក្រុមហ៊ុន សាន្ត ហ៊ាង (​កម្ពុជា​) រៀបចំ​ស្តារ​ព្រៃឈើ​​៣​ទីតាំងឡើង​វិញ​​

បានផុស

នៅ

ដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្ថានីយ​ស្តារ​ព្រៃឈើ​របស់​ក្រសួង កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដៃគូ​សហការ​ជាមួយ​ក្រុមហ៊ុន សាន្ត ហ៊ាង (​កម្ពុជា​) អាហរ័ណ នីហរ័ណ​ជាង​៧ ពាន់​ហិកតា ដែលមាន​៣​ទីតាំង ស្ថិតនៅជាប់ ព្រំប្រទល់​ចំនួន​៤​ឃុំ ឃុំ​ពង្រ ឃុំ​ចុងកាល់ សង្កាត់ សំរោង សង្កាត់​កូន​ក្រៀល និង ក្រុង ស្រុក​ចំនួន​២ គឺ​ក្រុង​សំរោង ស្រុក​ចុងកាល់​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ស្តារ​ព្រៃឈើ​ឡើងវិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បច្ចុប្បន្ននេះ​ក្រុមការងារ ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ដឹកនាំ កម្លាំង​ចម្រុះ មន្ត្រីរដ្ឋបាល​ព្រៃឈើ កងកម្លាំង​មាន​សមត្ថកិច្ច​រួមទាំង​អាជ្ញាធរ​មូលដ្ឋាន និង​ម្ចាស់​ក្រុមហ៊ុន ចុះ​ពិនិត្យមើល​ជាក់ស្តែង​និង​រៀបចំ ផែន​ការ​ចុះ​កំណត់​ចំណុច និយាម​ការ បោះ​បង្គោល កាយ​ព្រំ ឲ្យ​ដឹង​ពី​គោលដៅ​ច្បាស់លាស់​។ មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ​និង​ក្រុមការងារ​និង​ម្ចាស់ ក្រុមហ៊ុន រួមគ្នា​សហការ​ត្រួត​ពិនិត្យមើល​ទៅលើ​គ្រឿងចក្រ​ដែល​កាយ​ព្រំ​ឲ្យ​បាន​ចំ​គោលដៅ​ផ្ទៃដី​ចាស់ តាម​ផែនទី លេខ​និយាម​ការ និង សេចក្តីណែនាំ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ដែល​បានចេញ លិខិត​លេខ ១៧ ២៧ អនុញ្ញាត​ឲ្យ​កាយ​ព្រំ ដី​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្ថានីយ​ស្តារ​ព្រៃឈើ​ទាំង​៣​ទីតាំង ក្នុង​កិច្ច ព្រមព្រៀង វិនិយោគ ដាំ​ដំណាំ ឧស្សាហកម្ម ស្តារ​ព្រៃឈើ​ឡើងវិញ ឲ្យ​ដំណើរការ យ៉ាង​រលូន​។​

​បើតាម​មន្ត្រីរដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងទៀតថា កន្លងមក​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បានធ្វើ​ផ្សព្វផ្សាយ លើក​ផ្លាក​ប៉ោម​ណូ​ជាច្រើន​ទីតាំង​និង​ជូនដំណឹង ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​អាស្រ័យ​ផល​ក្នុង​ដី​ស្ថានីយ​ផ្សព្វផ្សាយ​និង​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើងវិញ​ទាំង​៣​ទីតាំង កុំឲ្យ​ចូល​អាស្រ័យ​ផល់​និង​កាប់​រុករាន​បន្ត​ទៀត​៕​

អត្ថបទ​៖ ​ចាន់ធី

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៨ នាទី មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤៨ នាទី មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ២ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម