Connect with us

ព័ត៌មានជាតិ

យោធិន​​មិនព្រម​ចាក់​វ៉ាក់សាំងការពារកូវីដ១៩ មិន​អនុញ្ញាតឲ្យ​ចូលក្នុង​មូលដ្ឋាន​កងទ័ព​

បានផុស

នៅ

នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅថ្ងៃទី ០៧ ខែមេសានេះ បានចេញ​បញ្ជា​ឲ្យ​កងទ័ព និងយោធិនទាំងអស់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា លើកលែងតែ​យោធិន​ដែលមាន​បញ្ហា​សុខភាព ប៉ុន្តែយោ​ធិនណាដែលមិន​ព្រម​ចាក់​វ៉ាក់សាំង នឹងមិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចូលក្នុង​មូលដ្ឋាន​កងទ័ព​នោះទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងសេចក្តីណែនាំ ស្តីពី​ការត្រៀម​រៀបចំ​ទីតាំង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាល នៅតាម​បណ្តា​កងឯកភាព ស្ថាប័ននៃ​កងយោធពល​ខេមរភូមិន្ទ ដោយ​អនុវត្តតាម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​រីក​រាលដាល​ក្នុង​សហគមន៍ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកនាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេនលើកឡើង ចំនួន ៤ ចំណុច៖

​១- រៀបចំ​ទីតាំង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៥ កម្រិត​ស្រាល នៅក្នុង​បរិវេណ​នៃ​អង្គភាព​នីមួយៗ ដោយមាន​បំពាក់​គ្រែ​អ្នក​ជំ​ង​ឺនិង​សម្ភារៈ​ពេទ្យ​ចាំបាច់​មួយចំនួន​។​
​ទី​២- រៀបចំ​កម្លាំង​សុខាភិបាល និង​ត្រៀម​ហ្វឹកហ្វឺន​បំប៉ន​គ្រូពេទ្យ ដើម្បី​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-១៩ កម្រិត​ស្រាល នៅក្នុង​អង្គភាព​របស់ខ្លួន​។
​ទី​៣- បន្ត​រៀបចំ​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយឡែក​នៅក្នុង​អង្គភាព ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​យោធិន ដែល​សង្ស័យ​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ​កូ​វីដ​-១៩​។​
៤- យោធិន​ដែល​ពុំទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ប្រញាប់ប្រញាល់ទៅ​ចាក់​វ៉ាក់សាំង ជាបន្ទាន់​នៅតាម​ទីតាំង​ដែល​បានកំណត់ លើកលែងតែ យោធិន​ដែលមាន​បញ្ហា​សុខភាព ហើយ​គ្រូពេទ្យ បានចេញ​លិខិតបញ្ជាក់​មិន​អនុញ្ញាតឱ្យ​ចាក់​។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅពេលណាមួយដែល​គ្រប់​ស្ថាប័ន​​ចាក់បានពី៧០ ភាគរយឡើងលើ មន្ត្រីដែលមិនបានចាក់វ៉ាក់សាំង​ប្រហែលជា​មិនអាចចូល​ធ្វើការបានទេ ព្រោះគ្រាន់តែវ៉ាក់សាំងចាក់ដើម្បីការពារជីវិតខ្លួនឯង និងចូលរួម​ការពារប្រយុទ្ធនឹងជំងឺកូវីដ១៩ ធ្វើមិនបានផង តើចាំបាច់បន្តធ្វើជាទាហាន ជាប៉ូលិស ឬក៏ជា​មន្ត្រីរាជការធ្វើអ្វីតទៅទៀត។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា ប្រសិនបើមន្ត្រីរាជការ ពុំមកចាក់ដោយ​ការស្ម័គ្រ​ចិត្តទេ ថ្ងៃក្រោយមន្ត្រីទាំងនោះ គ្មានឱកាសចូលរួមប្រជុំ និងចូលទៅកាន់​ក្រសួងទៀតដែរ ហើយ​ការជ្រើសរើស​មន្ត្រី​ថ្មី ក៏ត្រូវ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ នៃ​ការចាក់​វ៉ា​ក់​នេះដែរ​៕

អត្ថបទ៖កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម