Connect with us

ព័ត៌មានជាតិ

មន្ត្រី​វ័យក្មេង​កម្ពុជា ចូលរួមវគ្គបណ្តុះបណ្តាល​ប្រឆាំង​ការជួញដូរគ្រឿងញៀន​នៅ​ប្រទេស​ឥណ្ឌា

បានផុស

នៅ

មន្ត្រីកម្ពុជាវ័យក្មេងចំនួន ២០​ រូប បាន​ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់នៅទីក្រុង Palasamudran ប្រទេសឥណ្ឌា ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង បានជម្រាបឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ដែលជាជំនួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា បានផ្ដល់ចំណេះដឹងយ៉ាងច្រើនពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមរយៈការចែករំលែកចំណេះដឹងមានជាអាទិ៍ ការចែករំលែកពីស្ថានភាពគ្រឿងញៀន ផលប៉ះពាល់ ច្បាប់ និន្នាការនៃការជួញដូរខុសច្បាប់ វិធីសាស្ត្រ​និង​បច្ចេកទេស​នៃ​ការ​រត់ពន្ធ​គ្រឿងញៀន ការអន្តរាគន៍ ភាពវៃឆ្លាត និងហានិភ័យករណីសិក្សាស្តីពីអន្តរការី និងការវិភាគតាមដានឌីជីថល និង​ការស៊ើបអង្កេតមូលដ្ឋានគ្រឹះការធ្វើកោសល្យវិច្ច័យឌីជីថល និងការគ្រប់គ្រងភស្តុតាង ការតាមដាននិងការរឹបអូសទ្រព្យសម្បត្តិ ការស៊ើបអង្កេតហិរញ្ញវត្ថុក្នុងសំណុំរឿងគ្រឿងញៀន និន្នាការនៃការជួញដូរខុសច្បាប់ សារធាតុសកម្មផ្លូវចិត្តថ្មី (NPS) និងការជួញដូរគ្រឿងញៀនតាមអ៊ីនធឺណិត ការដោះស្រាយបញ្ហាដោយពិចារណាអំពីសីលធម៌ និងសិទ្ធិមនុស្សក្នុងការអនុវត្តករណីគ្រឿងញៀន ការប្រមូល និងរក្សាទុកភស្តុតាង កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការស៊ើបអង្កេតហិរញ្ញវត្ថុនិងយន្តការសម្របសម្រួលឆ្លងកាត់ព្រំដែន ការជួញដូរគ្រឿងញៀនតាមបច្ចេកវិទ្យា ទស្សនកិច្ចសិក្សា ករណីសិក្សា​ជាដើម។

ជាមួយគ្នានេះ កម្ពុជាបានចែករម្លែកការយល់ដឹងពីបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធី App NoDrug ផងដែរ ។

វគ្គបណ្តុះបណ្តាលមានរយៈពេល១២ថ្ងៃ នេះគឺមានប្រទេសចំនួន២០ ចូលរួម ៖ Cambodia , India, Chad, Djibouti, Jordan, Egypt, Eswatini, Ethiopia, Fiji, Kiribati, Liberia, Nigeria, Zimbabwe, Sierra Leone, Gambia, South Sudan, Tanzania, Sri Lanka, Algeria និង Iraq ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម