ព័ត៌មានជាតិ
ផ្ទុះកូវីដពីរកន្លែងនៅទីក្រុងភ្នំពេញ អ្នកឆ្លងជាង ១០០ នាក់ មនុស្សរាប់ពាន់នាក់ត្រូវបានធ្វើតេស្ត
ទីតាំងចំនួនពីរកន្លែងនៅទីក្រុងភ្នំពេញ មានការប្រកាសផ្ទុះកូវីដយ៉ាងធ្ងន់ធ្ងរមានអ្នកឆ្លងជាង ១០០ នាក់ ហើយមានការព្រួយបារម្ភអាចប៉ះពាល់មនុស្សរាប់ពាន់នាក់ទៀត។
ការឆ្លងបន្តគ្នាលើអាជីវករនៅផ្សារអូរឫស្សីគិតត្រឹមម្សិលមិញនេះ កើនដល់ ៦០ នាក់ហើយ។ ផ្សារលក់ដូរដ៏ធំនៅកណ្តាលក្រុងភ្នំពេញ មានអាជីវករលក់ដូរជិត ៧០០០ នាក់ ហើយមនុស្សចេញចូលរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

គណៈកម្មការផ្សារអូរឫស្សី បានប្រកាសដល់បងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលចេញ-ចូល និងលក់ដូរក្នុងផ្សារអូរឫស្សី ត្រូវតែទៅតេស្តយកសំណាក និងត្រូវធ្វើចត្តាឡីស័កជាបន្ទាន់។
មានការបារម្ភថា ចំនួនអ្នកឆ្លងនឹងកើនឡើងបន្ថែមទៀត ខណៈការធ្វើតេស្តសំណាកលើអាជីវករនៅតែបន្តនៅឡើយ។
ដោយឡែកនៅរោងចក្រឌីនហាន់ មានសេចក្តីរាយការណ៍ ជំងឺកូវីដ ១៩ បានឆ្លងលើកម្មករកម្មការិនីជាង ៥០ នាក់។ រោងចក្រកាត់ដេរ ឌីន ហាន់ ដែលមានទីតាំងតាមបណ្តោយផ្លូវឧកញ៉ាឌួង ងៀប ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មានកម្មករចំនួន ២៥៦២នាក់។ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ ព្រមទាំងមន្រ្តីសុខាភិបាល បានចុះទៅយកសំណាកពីកម្មករកាត់ដេរ នៅក្នុងរោងចក្រ ឌីន ហាន ទាំងយប់ នៅយប់ថ្ងៃទី៧ ខែ មេសា នេះ។
អាជ្ញាធររាជធានីភ្នំពេញ ក៏បានប្រកាសអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភក្តិរបស់កម្មករទាំងអស់ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ តាមចំនួនកំណត់ ហើយបើមិនមកធ្វើតេស្ត រកមេរោគកូវីដ១៩ ឬក៏មិនបានចត្តាឡីស័កឲ្យបានត្រឹមត្រូវទេ នឹងត្រូវទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។
រាជធានីភ្នំពេញស្ថិតនៅក្នុងតំបន់ក្រហម ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងកូវីដ ១៩។ មួយរយៈចុងក្រោយនេះ រាជធានីសេដ្ឋកិច្ច និងពាណិជ្ជកម្មនេះ មានចំនួនអ្នកឆ្លងកើនឡើងរាល់ថ្ងៃ ខណៈដែលអាជ្ញាធរក៏បានចាត់វិធានការដោយដាក់បម្រាមគោចរចាប់ពីម៉ោង៨យប់ ដល់ ៥ព្រឹក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានប្រកាសដែរថា បើស្ថានភាពការឆ្លងមិនថមថយនោះទេ នឹងរៀបចំក្រុមប្រតិបត្តិ ដើម្បីដាក់អ្នកជំងឺកូវីដព្យាបាលនៅតាមផ្ទះ ដើម្បីកាត់បន្ថយការកកស្ទះព្យាបាលនៅតាមមន្ទីរពេទ្យនានា។
រដ្ឋាភិបាល ក៏ជំរុញដល់យុទ្ធនាការចាក់វ៉ាក់សាំងជាកាតព្វកិច្ចចាំបាច់ ដើម្បីកាត់ផ្តាច់ខ្សែចម្លងពីម្នាក់ទៅម្នាក់ និងបន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកឆ្លងកូវីដ១៩៕
អត្ថបទ៖ ប៊ុុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


