បុគ្គលិក​​ភេទស្រី​ម្នាក់ ​ធ្វើ​ការ​នៅ​រោងចក្រ ម៉េង អៀង ឆ្លងកូវីដ រស់នៅខណ្ឌទួលគោក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុគ្គលិក​​ភេទស្រី​ម្នាក់ ​ធ្វើ​ការ​នៅ​រោងចក្រ ម៉េង អៀង ឆ្លងកូវីដ រស់នៅខណ្ឌទួលគោក

Published

on

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក បាន​រាយការណ៍​ពី​ការ​សម្រប​សម្រួល​ជាមួយ​ក្រុម​គ្រូពេទ្យ​នៃ​​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​នាំ​អ្នក​ជំងឺ ០២ នាក់ដែលឆ្លង​កូវីដ ១៩ ​ក្នុង​មូលដ្ឋាន​ខណ្ឌទួលគោក បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តា​ម​សេចក្តីរាយការណ៍ នៅវេលា​ម៉ោង២០និង៥៦នាទីថ្ងៃទី០៧-០៤-២០២១ ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក អ្នកជំងឺ០១​នាក់ ភេទ​ស្រី នៅ​ចំណុច​ផ្ទះលេខ​១០A ផ្លូវ៥២៨ ភូមិ៧ សង្កាត់​បឹងកក់ទី១ខណ្ឌ​ទួលគោក ដែល​មានផ្ទុកកូវីដ ។

អ្នកជំងឺ​ឈ្មោះ គឹម ផាន់ណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​រោងចក្រ​ម៉េង អៀង ស្នាក់​នៅ​ទីតាំង​ខាងលើ។

មួយ​ករណីទៀត​ នៅវេលា​ម៉ោង២១និង១២នាទីថ្ងៃទី០៧ ខែ​មេសា ឆ្នាំ​២០២១ ក្រុម​គ្រូពេទ្យ​បាន​ចុះ​មក​យក​អ្នកជំងឺ០១ នាក់ ភេទ​ស្រី នៅចំណុចផ្ទះលេខ២៦ផ្លូវ២២១ ភូមិ១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌ​ទួលគោក ដែល​មាន​ផ្ទុក​កូវីដ។ អ្នក​ជំងឺ​ឈ្មោះ ហាយ ស្រីខួច ភេទ​ស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ។

គួរ​បញ្ជាក់​ថា ករណី​ឆ្លង​កូវីដ​លើ​បុគ្គលិក​ភេទស្រី នៅ​រោងចក្រម៉េង អៀង ជា​ករណី​ថ្មី​មួយ​ទៀត បន្ទាប់​ពីការ​ផ្ទុះ​នៅ​រោងចក្រ​ឌីន ហាន់។

នៅ​​រោងចក្រ​ឌីនហាន់ មាន​​កា​រ​ឆ្លងជា​ចង្កោម​​លើ​កម្មករ​កម្មការិនី​ជាង ៥០ នាក់។ រោងចក្រកាត់ដេរ ឌីន ហាន់​ ដែល​មាន​ទីតាំងតាមបណ្តោយផ្លូវឧកញ៉ា​ឌួង ងៀប​ ហៅផ្លូវសេះស ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មាន​កម្មករ​ចំនួន ២៥៦២នាក់។

អាជ្ញាធរព្រមទាំងមន្រ្តីសុខាភិបាល បានចុះទៅយក​សំណាកពីកម្មករកាត់ដេរ នៅក្នុងរោងចក្រ ឌីន ហាន ទាំងយប់ នៅយប់ថ្ងៃទី៧ ខែ មេសា នេះ ខណៈការ​តេស្ត​សំណាក​នៅ​តែ​បន្ត​រហូត​មក​ដល់​ពេលនេះ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ39 mins ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ1 hour ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ2 hours ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ3 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ3 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services