Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចែកអាហារបំប៉ន ជូនដល់ កម្លាំងអាវុធហត្ថទូទាំងរាជធានីជាលើកទី២

បានផុស

នៅ

ក្រោយពីបានធ្វើការចែកជូននូវ ទឹកក្រូចដប និង មី ជាច្រើនពាន់កេះ ដល់កម្លាំងក្រោមឱវាទ ជាអំណោយអបអរចូលឆ្នាំថ្មី ម្តងរួចកាលពីថ្មីៗកន្លងមក នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចែកបន្ថែមជាលើកទី២ នូវអាហារបំប៉ន មាន ម្សៅទឹកដោះគោ និងស្ករគ្រាប់ ដែលជាអំណោយរបស់សប្បុរសជន ដល់ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅតាមចំនួនទ័ពដែលខ្លួនគ្របគ្រង់រៀងៗខ្លួន ឲ្យបានគ្រប់ៗគ្នា ដើម្បីជាការបំពេញបន្ថែមនូវការហូបចុក ឆ្លើយតបទៅនឹងការហត់នឿយ របស់កងកម្លាំងដែលកំពុងមមាញឹក ក្នុងការបំពេញបេសកកម្ម ការពារ​តាមគោលដៅ ធ្វើចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ-១៩ ជាពិសេសមមាញឹក ក្នុងការចូលរួមត្រួតពិនិត្យបម្រាម​គោចរ ពីម៉ោង០៨.០០យប់ ដល់ម៉ោង ០៥.០០ទៀបភ្លឺ តាមសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានផ្សព្វផ្សាយនូវខ្លឹមសារសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ នូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង អនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាល​ដាលនៃជំងឺ កូវីដ-១៩ ព្រមទាំងបានមានប្រសាសន៍ក្រើនរំលឹកម្តងហើយម្តងទៀត សូមឲ្យកម្លាំងទាំងអស់ព្រមទាំងក្រុមគ្រួសារ ត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត និង ចូលរួមអនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវិធានការនានា របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមបង្កាទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៤ ម៉ោង មុន

បញ្ជូន​ជន​សង្ស័យ​​១២នាក់​ទៅ​តុលាការ ករណី​លួច​ផលិត​ចែកចាយ​វិដេអូ​អាសអាភាស​តាម​វេបសាយ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពីការ​អញ្ជើញ​ចូលរួមពិគ្រោះ​ថ្លៃការងារ​ជួសជុលរោងចត​ឡានទំហំ​៥,៥មx២៦ម និងការ​ងារ​ជួសជុលបន្ទប់ទឹកទំហំ៤មx៦ម មាន២ជាន់ ជូន​មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

សេដ្ឋកិច្ច៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូតបារាំងសន្យាជំរុញការវិនិយោគមកម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ពេជ្រ សូលីកា ក្តុកក្តួលរំភើបចិត្តក្រោយឃើញមិត្តអង្គុយផ្ទឹមនឹងគូគាប់ជីវិត ដ្បិតឆ្លងព្យុះភ្លៀងរាប់មិនអស់

កីឡា៧ ម៉ោង មុន

គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​៖​ ខ្ញុំ​ពិត​ជា​ចង់​ឈ្នះ​ខ្លាំង​ណាស់​ជូន​អ្នកគាំទ្រ​យប់​មិញ​ ប៉ុន្តែ​យើង​ធ្វើ​មិន​បាន​

Sokha Hotels

ព័ត៌មានពេញនិយម