Connect with us

ព័ត៌មានជាតិ

ហាងកាហ្វេ ដ៏ល្បីនៅកូរ៉េខាងត្បូង Mega MGC Coffee នឹងមានវត្តមាននៅលើទឹកដីកម្ពុជា

បានផុស

នៅ

ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

Mega MGC Coffee ដែលជាម៉ាកហាងកាហ្វេដ៏ល្បី នៅលើទីផ្សារ ប្រទេសកូរ៉េ អស់រយៈពេលជាង​១០​ឆ្នាំកន្លងមកនេះ បានប្រកាសថានឹងឈានចូលទីផ្សារកម្ពុជាឆាប់ៗ តាមរយៈការចុះកិច្ចព្រមព្រៀង ផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ (Master Franchise) អោយទៅក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង (Saisons Brother Holding)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mega MGC Coffee មានភាពល្បីល្បាញ ដោយសារការលក់កាហ្វេ ដែលមានកែវធំៗ បរិមាណច្រើន ​គុណភាពខ្ពស់ តម្លៃសមរម្យ និងប្រើប្រាស់គ្រាប់កាហ្វេអារ៉ាប៊ីការសុទ្ធ ១០០%។

Mega MGC Coffee គឺជាម៉ាកហាងកាហ្វេដ៏ល្បី ​ដែលបង្កើតឡើងនៅឆ្នាំ​ ២០១៥​ ដែលបច្ចុប្បន្ន គ្រប់គ្រងដោយក្រុមហ៊ុន Annhouse Co., Ltd​។ ម៉ាកហាងកាហ្វេមួយនេះបានរីកលូតលាស់យ៉ាងឆាប់រហ័ស ដែលគិតមកដល់ពេលនេះ វាមានហាងរហូតដល់ ៣៩០០​ ទូទាំងប្រទេសកូរ៉េ។ បច្ចុប្បន្នម៉ាកហាងកាហ្វេនេះបានឈរជើងយ៉ាងរឹងមាំជាម៉ាកឈានមុខគេនៅលើទីផ្សារកូរ៉េ ហើយបានពង្រីកខ្លួនទៅក្រៅប្រទេសដំបូងគេបង្អស់នៅឆ្នាំ ២០២៤ និងមានគំរោងពង្រីកអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗទៀតនៅអាស៊ី។

នៅប្រទេសកម្ពុជា Mega MGC Coffee ផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ អោយទៅក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង ដែលជាសាជីវកម្មកម្ពុជា ល្បីល្បាញខាងវិស័យជាច្រើនដូចជា​ វិស័យម្ហូបអាហារ (Food & Beverage) វិស័យលក់រាយ (Retail)​ វិស័យបច្ចេកវិទ្យា (Technology) និងវិស័យសំណង់ (Construction)។ ជាមួយនិងបទពិសោធន៍ប្រតិបត្តិការអាជីវកម្មជាច្រើនវិស័យ និងការយល់ពីទីផ្សារកម្ពុជា ក្រុមហ៊ុនសៃសាន់ គឺជាដៃគូរដ៏ល្អឥតខ្ជោះក្នុងការនាំចូលម៉ាកដ៏ល្បីនេះចូលទីផ្សារកម្ពុជា។

លោក Daeyoung Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន Annhouse Co., ​Ltd​ មានប្រសាសន៏នៅក្នុងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ នៅទីក្រុងសេអ៊ូលថា “យើងនឹងនាំវប្បធម៌ កាហ្វេថ្មីមួយ ទៅអោយអតិថិជនកម្ពុជា ហើយការពង្រីកអាជីវកម្មទៅប្រទេសកម្ពុជាគឺជាគ្រឹះក្នុងការចូលទីផ្សារអាស៊ីអាគ្នេយ៍។”

ហាងកាហ្វេ Mega MGC Coffee កម្ពុជាដំបូងគ្រោង នឹងបើកដំណើរការនៅដើមឆ្នាំ ២០២៦ ដែលផ្តល់ នូវកាហ្វេ និងភេសជ្ជៈសំបូរបែប និងការបន្ថែមមុខម្ហូបនិងភេសជ្ជៈក្នុងស្រុក និងការទទួលបាននូវបទពិសោធន៏ដូចនៅប្រទេសកូរ៉េ។​ ពាក្យស្លោករបស់ Mega MGC Coffee គឺ “មានកាហ្វេ មានក្តីសុខ”  “កាហ្វេច្រើន សប្បាយច្រើន” “កាហ្វេច្រើន កើនសប្បាយ” ដោយ​ផ្តល់កាហ្វេ ដែលមានបរិមានច្រើន គុណភាពល្អ និងតម្លៃសមរម្យ។

លោក ងន ដេវីតសំបូរ នាយកគ្រប់គ្រងនៃក្រុមហ៊ុន សៃសាន់ ប្រាឌើរ ហូលឌីង បានមានប្រសាសន៏ថា យើងមិនត្រឹមតែនាំមកនូវម៉ាកហាងកាហ្វេថ្មីមកម្ពុជាប៉ុណ្ណោះទេ យើងនឹងនាំមកនូវទំព័រថ្មីសម្រាប់ អតិថិជនកម្ពុជា។ វានឹងក្លាយជាកន្លែងពេញនិយមសម្រាប់ ការជួបមិត្តភក្តិ ពិភាក្សាការងារ ដែលមានបរិយាកាសល្អ​ និងបទពិសោធន៍ថ្មី។”

ព័តមានបន្ថែមទាក់ទងនិង MEGA MGC COFFEE

[Facebook] – https://www.facebook.com/profile.php?id=61580251792976

[Instagram] – https://www.instagram.com/megacoffeecambodia?igsh=MXI5bno4d2o2Yzc1aA==

[TikTok] – https://www.tiktok.com/@megamgccoffeekh?_t=ZS-8zUZBMcGyyz&_r=1

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម