ប្រទះ​ឃើញ​នាឡិកា​ទាហាន​ជើងទឹកខ្មែរ ​​​២​គ្រឿង​នៅ​​​ដើរ​ធម្មតា​ ​​ក្រោយ​​លិច​នៅ​បាត​ទន្លេ​មេគង្គ​ជាង៤៦​​ឆ្នាំ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ប្រទះ​ឃើញ​នាឡិកា​ទាហាន​ជើងទឹកខ្មែរ ​​​២​គ្រឿង​នៅ​​​ដើរ​ធម្មតា​ ​​ក្រោយ​​លិច​នៅ​បាត​ទន្លេ​មេគង្គ​ជាង៤៦​​ឆ្នាំ​

បានផុស

នៅ

ក្រុម​ការងារ​អន្តរក្រសួង​រុករក​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ក្រោម​ទឹក​ នៅថ្ងៃទី ០៧ ខែមេសា បានបើក​ប្រតិ​​​បត្តិ​ការស្រង់នាវាចម្បាំង១គ្រឿងដែលបានលិចតាំងពីសម័យសង្គ្រាមចេញពីទឹកស្ថិតនៅភូមិ ​វាល ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាប្រតិបត្តិការដើម្បីបោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បាន​កប់​នៅក្រោម​ផ្ទៃ​ទឹក ដោយ​រកឃើញគ្រាប់ជាង ១៦ តោន ហើយមាន៩០% មិនទាន់ផ្ទុះ។ ក្រៅពីនេះក៏មានសម្ភារៈ អាវុធ របស់របរប្រើប្រាស់មួយចំនួនទៀត។

ក្នុង​កិច្ចការ​ប្រតិបត្តិ​រុករក និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​នាវាចម្បាំង​មួយ​នេះ កង​កម្លាំង​​​ជំនាញ​ក៏បានប្រទះឃើញនាឡិកាដៃម៉ាក TITONI ចំនួន ២ គ្រឿងដែល​បានលិច​ទឹកអស់​រយៈ​ពេលជាង៤៦ឆ្នាំទៅហើយនៅរក្សបានរូបរាង ខ្សែគ្មានច្រែះចាប់ហើយម៉ាស៊ីន​អាចដំណើរ​ការ​បាន​ធម្ម​តា បន្ទាប់ពីយក​មកដុសលាង។

លោកឧ​ត្ត​ម​សេនីយ៍​ទោ ម៉ី សុភា មេបញ្ជាការ​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម (NPMEC) បាន​ឲ្យ​ដឹងថាប្រតិបត្តិការស្រង់នាវាបានបញ្ចប់ហើយ ដោយបានបញ្ជូននាវា និងសម្ភារៈ គ្រាប់យុទ្ធ​ភណ្ឌ​មួយចំនួន ត្រៀមដាក់តាំងនៅក្នុងសារមន្ទីរ។ លោកថាការងារដែលនៅសេសសល់គឺតិចតួច ប្រមាណ ១ សប្តាហ៍ទៀត។

លោក ម៉ី សុភា បានបញ្ជាក់ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី ០៨ ខែមេសានេះថា កម្លាំង​បោសសំអាត​គ្រាប់​យុទ្ធភណ្ឌក៏បានរកឃើញនាឡិការម៉ាក TITONI ចំនួន ២ គ្រឿង ដែលជាប្រភេទ​នាឡិកា​មិនប្រើថ្ម នៅរក្សាបានរូបរាងមិនមានច្រែះចាប់ នឹងដំណើរការបានធម្មតា បន្ទាប់ពីយកមកជូត ដុសលាង។

លោកម៉ី សុភាបញ្ជាក់ “នាឡិកា ២ គ្រឿងនិង វាងាប់ហើយ ប៉ុន្តែដល់ពេលយើងយកមកជូត​សម្អាត ហើយគោះចុះគោះឡើងទៅវាដើរឡើងវិញធម្មតា”។ លោកបញ្ជាក់ថា អាយុកាលនាឡិ​កា​នេះ មិនក្រោមពី ៦០ឆ្នាំ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services