ព័ត៌មានជាតិ
លែងជន់លិចដូចរាល់ឆ្នាំ ស្ពានតាមផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ក្រោយលើកកម្ពស់សាងសង់ស្ពានថ្មីរួច
ស្ពានលេខ ១២-១៣ តាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ ដែលស្ទើរតែរៀងរាល់ឆ្នាំ រងការជន់លិចកាត់ផ្តាច់ចរាចរណ៍ ពេលរដូវទឹកដំឡើងជាពិសេសនៅអំឡុងសីហានិងកញ្ញា។
បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងលិចទឹក ត្រូវបានជំនួសដោយស្ពានថ្មីដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចលង់ទៀតហើយ។ នេះបើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធាណការនិងដឹកជញ្ជូន។



លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងថា ស្ពានដែលតែងរងផលប៉ះពាល់ពីការជន់លិចនេះ ប្រជាពលរដ្ឋតែងហៅថា «ស្ពានស្ទឹងសំរោង» មានទទឹង ១១ ម៉ែត្រ បណ្តោយ ១៦០ ម៉ែត្រ ចែកចេញជា ៨ ប្រឡោះ ដោយប្រឡោះនីមួយៗប្រវែង ២០ ម៉ែត្រ ដែលបានធ្វើពីបេតុងក្រាលកៅស៊ូ AC ពីរស្រទាប់ ស្ថិតនៅចំណុច PK115+935 ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ស្ពានស្ទឹងសំរោង បានចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


