Connect with us

ចរាចរណ៍

រថយន្តកុងតឺន័របើកឆ្លងផ្លូវ ត្រូវរថយន្តដឹកខ្សាច់បើកបុកពាក់កណ្តាលបណ្តាលឱ្យគៀបតៃកុងជាប់

បានផុស

នៅ

បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយដឹកខ្សាច់លឿនជាន់ហ្រ្វាំង មិនទាន់ជ្រុលបុកចំពាក់កណ្តាលរថយន្តកុងតឺន័របណ្តាលឱ្យគៀបតៃកុងជាប់ត្រូវបានកងសង្គ្រោះ៧១១​ កងពលតូចលេខ៧០ជួបកាត់គាស់ជួយសង្គ្រោះយកចេញ​ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក​ ថ្ងៃ​ទី​ ៥​ខែមីនា​ឆ្នាំ​ ២០២៦​ នៅតាមបណ្តោយផ្លូវជាតិលេខ៤​ សង្កាត់​កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះឈ្មោះ សៀ ណាក់ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅ នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយនមតកុងតឺន័រ​ ពាក់ផ្លាកលេខ ភ្នំពេញ4A-9861​ ធ្វើដំណើរចេញពីផ្លូវបេតុងឆ្លងផ្លូវជាតិលេខ៤​ បត់ឆ្វេងខណៈឆ្លងបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់ផ្លាកលេខចង្កូចស្ដាំ PRV-0037​ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកើតលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពាក់កណ្តាលនៃរថយន្តកុងតឺន័របណ្តាលឱ្យគៀបជាប់តៃកុង។ បន្ទាប់មកក្រុមសង្គ្រោះ៧១១​ កងពលតូចលេខ៧០​ បានចេញទៅអន្តរាគមន៍ កាត់គាស់យកតៃកុងចេញបានមកវិញដោយមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមនីតិវិធី៕​ ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម