ចរាចរណ៍
ខ្វះការប្រុងប្រយ័ត្ន ធ្លាក់ទូកុងតឺន័រពីលើរថយន្ត នៅផ្លូវជាតិលេខ ៤
រថយន្ត ១ គ្រឿង ដឹកជញ្ជូនទូកុងតឺន័រខ្វះការប្រុងប្រយ័ត្ន មិនបានដាក់គន្លឹះ កំពុងបើកបរ ស្រាប់តែធ្លាក់ទូកុងតឺន័រមកលើផ្លូវជាតិ បង្កឱ្យកកស្ទះចរាចរណ៍ សំណាងណាស់មិនប៉ះលើអ្នកដំណើរ ដោយម្នាក់ៗ ព្រលឹងចុងសក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២ និង ១៥ នាទីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតនៅលើផ្លូវជាតិលេខ ៤ ចំណុចភ្លើងស្តុប ស្ពានអាកាសជម្ពូវ័ន ភូមិជម្ពូវ័ន ១ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុមានរថយន្ត ១ គ្រឿង ដឹកទូកុងតឺន័រ បើកតាមមហាវិថីឈ្នះ ឈ្នះ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុលើផ្លូវជាតិលេខ ៤ បត់ឆ្វេងឆ្ពោះទៅកើត។ គ្រាន់តែបត់ហើយ ស្រាប់តែធ្លាក់ទូកុងតឺន័រចុះពីលើរថយន្ត មកលើផ្លូវជាតិ តែសំណាងមិនប៉ះដល់អ្នកដំណើររួមផ្លូវ ដោយម្នាក់ៗ ព្រលឹងចុងសក់។ ក្នុងនោះ រថយន្តមិនបានឈប់ទេ ដោយបន្តដំណើរបើកចូលទៅក្នុងក្រុមហ៊ុនផែស្ងួតនៅក្បែរនោះបាត់ស្រមោល ធ្វើឱ្យកកស្ទះចរាចរណ៍នៅកន្លែងកើតហេតុ។

បើតាមការលើកឡើងរបស់មហាជន រថយន្តដឹកទូកុងតឺន័រ មិនបានដាក់គន្លឹះនេះ ជាការធ្វេសប្រហែសរបស់អ្នកបើកបរ។
ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ក្រុងភ្នំពេញ ប្រចាំគោលដៅភ្លើងស្តុប បានជួយសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ ហើយសមត្ថកិច្ចមូលដ្ឋានធ្វើការទំនាក់ទំនងទៅខាងក្រុមហ៊ុនដើម្បីស្ទូចលើកយកទូកុងតឺន័រចេញពីលើផ្លូវជាតិ៕
អត្ថបទ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


