Connect with us

ព័ត៌មានជាតិ

រូបភាព​ជា​ច្រើន​សន្លឹក​របស់​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​កូវីដ-១៩ ធ្វើ​ឲ្យ​តារា​ចម្រៀង​ម្នាក់​ខ្លោច​ចិត្ត

បានផុស

នៅ


រូបភាពជាច្រើនសន្លឹក បង្ហាញវីរភាពរបស់ក្រុមគ្រូពេទ្យដែលបាននឹងកំពុងជួយសង្គ្រោះអ្នកជំងឺកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់ បានធ្វើឲ្យដក់ជាប់ក្នុងបេះដូងមហាជនខ្មែរគ្រប់រូប។ មិនតែប៉ុណ្ណោះសម្រាប់តារាប្រុសលោក ណុប បាយ៉ារិទ្ធ ក៏បានពោលពាក្យទាំងនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បង្ហោះភ្ជាប់ជាមួយនឹងរូបភាពទាំងនោះ លោក ណុប បាយ៉ារិទ្ធ បានលើកឡើងទាំងក្តុកក្តួលក្នុងចិត្តថា លោកគ្មានអ្វីក្រៅ​តែពីពាក្យអរគុណ ហើយពិតជាខ្លោចចិត្តខ្លាំងណាស់។ លោកថ្លែងថា ពេលឃើញរូបទាំងអស់នេះហើយ បានត្រឹមខ្លោចចិត្ត គ្មានពាក្យអធិប្បាយទេ ។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បាននិយាយបន្តទៀតថា លោកសង្ឃឹមជឿជាក់ថា ក្រោយពីបងប្អូនបានឃើញរូប ទាំងនេះហើយ បងប្អូនអាចសួរទៅបេះដូងខ្លួនឯងបាន។ បើអាណិតពេទ្យ អាណិតគ្រួសារ សូមគិតពីការឆ្លងនៃមេរោគកូវីដ-១៩ ។

បន្ថែមពីលើរូបភាព និងខ្លឹមសារនេះដែរ លោក ណុប បាយ៉ារិទ្ធ អំពាវនាវថា គ្មានបាលីការពារមេរោគកូវីដ -១៩ទេ ប៉ុន្តែសូមចូលរួមអនុវត្តតាមការណែនាំ ៣ កុំ ៣ការពារ ជាគោលការណ៍ដែលទន្ទេញឲ្យចាំ និងអនុវត្តឲ្យជាប់ដើម្បីបង្ការខ្លួនអ្នក និងគ្រួសារពីការឆ្លងជំងឺដ៏កាចសាហាវនេះ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម