ព័ត៌មានជាតិ
បង្កើតចលនា “ចូលឆ្នាំនៅផ្ទះ” ដើម្បីយកឈ្នះជំងឺកូវីដ សូមបងប្អូនចូលរួមទាំងអស់គ្នា
ការរាលដាលកូវីដនៅប្រទេសកម្ពុជា បានបង្កើតក្តីព្រួយបារម្ភពីផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយ:ពេលយូរ និងហានិភ័យផលរំខានដល់កំណេីនសេដ្ឋកិច្ចគ្រួសារ និងសង្គម។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្កើតចលនាមួយ ដើម្បីប្រយុទ្ធមេរោគដ៏កាចសាហាវនេះ។

ជាមួយការអនុវត្តវិធានការ ៣ ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ បញ្ចៀសការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លោកជំទាវបានបង្កេីតចលនា “ ចូលឆ្នាំនៅផ្ទះ “ ឫ “New Year at Home” សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ឲ្យពលរដ្ឋចៀសវាងការជួបជុំគ្នា ដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ អាចឆាប់វិលត្រឡប់ទៅការរស់នៅធម្មតាវិញ។
ដោយចោទសួររិះគិត រដ្ឋលេខាធិការបានលើកពីបញ្ហា “ហេតុអ្វីបានជាបុគ្គលខ្លះ មិនអនុវត្តន៍បាននូវវិធានការការពារដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន?”
លោកជំទាវថ្លែងបញ្ជាក់យ៉ាងដូច្នេះថា “បេីខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វេីជូនពួកគាត់ តែបេីខ្ញុំធ្វេី គឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះ ទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ”។
លោកជំទាវថ្លែងសង្កត់ថា សុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា ដើម្បីចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង ឆាប់បានធ្វេីឱ្យមានការងេីបឡេីងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយេីងផងដែរ។
លោកជំទាវជំរុញពលរដ្ឋអនុវត្តចលនា “ចូលឆ្នាំនៅផ្ទះ” ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


