Connect with us

ព័ត៌មានជាតិ

តម្រុយ ៣ ចំណុច​គួរ​ឲ្យ​សង្ស័យ​ ហាក់​បញ្ជាក់​ស្ថានភាព​កូវីដ​ថ្ងៃ​នេះ​ធ្ងន់ធ្ងរ​បំផុតមិនធ្លាប់មាន

បានផុស

នៅ

ពលរដ្ឋ​កំពុង​រង់ចាំ​របាយការណ៍​លទ្ធផល​ស្ថានភាព​កូវីដ​នៅ​ថ្ងៃ​នេះ ដែល​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​អាក្រក់ទៅ គ្រាវិបត្តិ​ជំងឺកូវីដ អូស​បន្លាយ​ពេល​ជិត​ពីរ​ខែ​មកនេះ។ តាម​តម្រុយ​មួយ​ចំនួន ថ្ងៃ​នេះ​អាច​មានអត្រា​​អ្នក​​ឆ្លង​កើន​ឡើង​ខ្ពស់​ក្នុង​កំណត់​ត្រា​មិន​ធ្លាប់មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្រុយ​ទី ១

ម៉ោង​ជាង ១ រសៀលទៅហើយ ក្រសួង​សុខាភិបាល​​មិន​ទាន់បាន​​អាប់ដេត​ទិន្នន័យ​អ្នក​ឆ្លង​កូវីដ​នៅ​ឡើយ​ទេ។ ជា​ធម្មតា​ព្រឹក​ឡើង​អី តែងតែ​ទទួល​របាយការណ៍​ពី​ក្រសួង ប៉ុន្តែ​ម៉ោង​ជាង ១ រសៀល​នេះ​នៅ​មិន​ទាន់​ចេញ​ផ្សាយ​នៅ​ឡើយ។ ការ​យឺតយ៉ាវ​នេះ អាច​ដោយសារ​អត្រា​អ្នក​ឆ្លង​ខ្ពស់ ដែល​តម្រូវ​ឲ្យ​​ក្រុម​មន្រ្តី​ត្រូវ​ប្រមែប្រមូល​ទិន្នន័យ​បូក​សរុប ត្រូវ​ចំណាយ​ពេល​យូរ។

តម្រុយ​ទី ២

នៅ​ព្រឹកនេះមាន​ការ​ស៊ែរ​តៗ​គ្នា​ថា​មាន​អ្នក​ឆ្លង​​ជាង ៥០០ នាក់។ ទិន្នន័យដែល​មិនទាន់អាច​​យក​ជា​ការ​បាន​នេះ​ក៏​បង្ហាញដែរ​ថា ​អ្នក​ឆ្លង​ជាង ៩០ ភាគរយ​រស់នៅ​នៅ​រាជធានី​ភ្នំពេញ។ ទោះបី​បែកធ្លាយ​របាយការណ៍​តាំង​ពីព្រឹក​ តែ​មក​ដល់​ម៉ោង​នេះ ក្រសួង​ក៏​មិន​ទាន់​ចេញ​មក​បដិសេធ​នោះ​ដែរ។

តម្រុយទី ៣

នៅ​ព្រឹកនេះនៅ​លើ​ផេក​​អនុគណៈកម្មការ​ស្រាវជ្រាវ​កូវីដ ១៩ ដែល​ទទួល​បន្ទុក​រុករក​ស្រាវជ្រាវ​អ្នក​ឆ្លង​កូវីដ ១៩ ស្រាប់​តែ​ប្រើប្រាស់​សំណេរលើ​បណ្តាញ​សង្គម​ហ្វេសបុក “បួងសួង​ដល់​កម្ពុជា We Pray For Cambodia” ហាក់​បង្កប់​ន័យ​ដ៏​គួរ​ឲ្យ​បារម្ភ​ថា​ កម្ពុជា​ជួប​ស្ថានភាព​ដ៏​អាក្រក់​បំផុត​ពី​ជំងឺ​កូវីដ ១៩។

គួរ​បញ្ជាក់ថា នេះ​គ្រាន់តែជា​តម្រុយ​ខ្លះៗ ខណៈ​ដែល​ពលរដ្ឋ​នៅ​ទន្ទឹងរង់ចាំ​របាយការណ៍​ផ្លូវការ​ពី​ក្រសួង​សុខាភិបាល​។ ទីតាំង​ពីរ​កន្លែង​ហើយ​នៅរាជធានី​ភ្នំពេញ ដែ​លត្រូវ​បាន​ដាក់​​ជា​តំបន់​​ក្រហម​ បន្ទាប់ពី​​រកឃើញមាន​​អ្នក​ឆ្លង​រាប់​រយ​នាក់។ ការ​ឆ្លង​បន្ត​គ្នា​លើ​អាជីវករ​នៅ​ផ្សារ​អូរឫស្សីមាន​​ជាង ១០០ នាក់​ ​ខណៈ​​ការ​ធ្វើ​តេស្ត​លើ​អាជីវករ​រាប់ពាន់​នាក់​ទៀត​មិន​ទាន់​បញ្ចប់​នៅឡើយ។ ចំណែកការ​​ផ្ទុះ​នៅ​​រោងចក្រ​ឌីន ហាន់ ក៏​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ ដើម្បី​រកអ្នក​ពាក់ព័ន្ធ បន្ទាប់​ពី​​មាន​កម្មករ​ជាង ៥០ នាក់​ តេស្ត​មាន​កូវីដ ១៩៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៦ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម