នយោបាយ
លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញហើយ
នៅថ្ងៃទី២០ ខែឧសភា នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទាឡើងវិញដល់ លោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ វិញហើយ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មានយើងទើបទទួលបាននៅរសៀលនេះ។
ការចេញព្រះរាជក្រឹត្យផ្តល់នីតិសម្បទារបស់ព្រះមហាក្សត្រ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្ទាប់ពីលោក ប៉ុល ហំម និងលោក ផាន់ ច័ន្ទសាក់ បានដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំនីតិសម្បទានយោបាយឡើងវិញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។
លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក ផាន់ ច័ន្ទសាក់សមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ និងជាសមាជិកក្រុមការងារខេត្តសៀមរាប ហើយជាមេធាវីការពារក្តីឲ្យលោក កឹម សុខា ផងនោះ ស្ថិតនៅក្នុងចំណោម អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ សរុប១១៨រូប ដែលត្រូវបានតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ទន្ទឹមគ្នាជាមួយនឹងការកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលពាក់ព័ន្ធនឹងការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម និងទី២៤, លោក ផាន់ ច័ន្ទសាក់៕
ដោយ ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)