នយោបាយ
ស្ថានទូតចិននៅកម្ពុជា ជួបលោក ញឹក ប៊ុនឆៃ ស្វែងយល់ពីការរួបរួមជាមួយហ្វ៊ុនស៊ិនប៉ិច និងការធ្វើសម្ព័ន្ធភាព
ទីប្រឹក្សាស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Wu Chuanbing កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានជួបពិភាក្សាការងារជាមួយលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ដើម្បីស្វែងយល់ពីការរួបរួមជាមួយហ៊្វុនស៊ិនប៉ិច និងការធ្វើសម្ព័ន្ធភាព ដែលជំនួបនេះ បានធ្វើឡើងនៅគេហដ្ឋាន ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ។

លោក ញឹក ប៊ុនឆៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ លោក Wu Chuanbing បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផល ដ៏ធំធេង ដែលប្រជាជនកម្ពុជាសម្រេចបានលើគ្រប់វិស័យក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

ជាការឆ្លើយតបលោក ញឹក ប៊ុនឆៃ បាន ថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសកម្ពុជា និងបានផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំចិន និងឯកអគ្គរដ្ឋទូតចិន និងសហការីទាំងអស់របស់ស្ថានទូតចិននៅកម្ពុជា ។ លោក ញឹក ប៊ុនឆៃ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំបក្ស និងសាធារណរដ្ឋប្រជាមានិតចិនដែលបានជួយ គាំទ្រ និងផ្តល់ជំនួយយ៉ាងច្រើនមកជួយដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក ញឹក ប៊ុនឆៃ ជំនួបនេះធ្វើឡើងក្រោយពីភាគីចិន ទទួលបានព័ត៌មានពីការរួបរួមគ្នា រវាងគណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិចឡើងវិញ និងការធ្វើសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ រវាងគណបក្សចំនួន៣ គឺគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
លោកអះអាងថា នៅចុងខែវិច្ឆិកានេះ ឬដើមខែធ្នូ ខាងមុខ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នឹងចាប់ផ្តើមដំណើរការអំពីការបង្រួបបង្រួមគ្នា រវាងគណបក្សទាំងពីរសម្រាប់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីទទួលសម្លេង និងការគាំទ្រពីប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ញឹក ប៊ុនឆៃ ក៏បានជម្រាបជូនគណៈប្រតិភូចិនផងដែរ អំពីជំហរក្នុងការគាំទ្រនយោបាយចិនតែមួយ និងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិវិធី និងដោយសន្តិភាព៕
ដោយ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


