នយោបាយ
មានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែគ្មានអត្តសញ្ញាណប័ណ្ណ ឬហួសសុពលភាព តើត្រូវធ្វើដូចម្ដេចដើម្បីអាចបោះឆ្នោតបាន?
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណហួសសុពលភាព ឬបាត់នោះ សូមអញ្ជើញទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ដើម្បីស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ការបញ្ជាក់នេះ គ្រាដែលការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះហើយ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែឧសភានេះថា ដើម្បីអាចបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព។ ប៉ុន្តែក្នុងករណីប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ តែគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬអត្តសញ្ញាណប័ណ្ណអស់សុពលភាព ឬក៏អត្តសញ្ញាណប័ណ្ណខូច ឬបាត់នោះ គឺពួកគាត់អាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
លោក សោម សូរីដា បានឲ្យដឹងបន្តថា ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត គឺប្រជាពលរដ្ឋអាចទៅស្នើសុំទៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ពោលគឺនៅក្នុងឃុំ-សង្កាត់ ដែលពួកគាត់ត្រូវបោះឆ្នោតតែម្ដង។

អ្នកនាំពាក្យ គ.ជ.ប បានបន្ថែមថា «នៅពេលដែលបងប្អូន ទទួលបានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ពីគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បងប្អូនត្រូវយកឯកសារបញ្ជាក់អត្តសញ្ញាណនោះ ទៅជួបមេឃុំ-ចៅសង្កាត់ ដើម្បីចុះហត្ថលេខាផ្ដល់សុពលភាព សម្រាប់ការប្រើប្រាស់ក្នុងការបោះឆ្នោត ជំនួយឲ្យអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ដែលបងប្អូនគ្មាន»។
ចំពោះពេលវេលានៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតនេះ មានរយៈពេល ៣០ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ ហើយការស្នើសុំនេះ មិនតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់នោះឡើយ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង។ បច្ចុប្បន្ន គណបក្សនយោបាយទាំង ១៧ បាននិងកំពុងធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោត ដែលបានចាប់ពីថ្ងៃទី ២១ ខែឧសភា ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


